ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កូនឈើចម្រុះចំនួន១,៩៦០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន
Tue,07 September 2021 (Time 07:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 314នាក់)

ខេត្តសៀមរាប ៖ កូនឈើចម្រុះសរុបចំនួន ១,៩៦០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី២៣ ខែ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ ការផ្តល់ជូនទាំងនោះ រួមមាន៖

– ប្រគេទកូនឈើជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៥០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម ច្រេស៥០ដើម និងរំដួល៥០ដើម ។

– ប្រគេទកូនឈើជូនភិក្ខុ ទេវបណ្ឌិតតោ សន ស៊ាន ព្រះចៅអធិការវត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ចំនួន៤០០ដើម ដើម្បីយកទៅដាំលម្អតាមដងផ្លូវ និងក្នុងបរិវេណទីធ្លាវត្តភ្នំព្រះទេវៈ ស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម ឈើទាល៥០ដើម គគីរ៥០ដើម និងផ្តៀក៥០ដើម។

– ផ្តល់កូនឈើជូនលោក ធិន ធា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិជប់តាត្រាវ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម និងបេង១០០ដើម។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណប្រាសាទបាយក្អែក និងប្រាសាទបន្ទាយស្រី។ កូនឈើទាំងនោះរួមមាន បេង១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម គគីរ៦០ដើម រំដួល១០០ដើម និងអូញម៉ូញ៤០ដើម។

– ផ្តល់កូនឈើជូនលោក យ៉ែម ភិរុណ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៦០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់១០ដើម បេង១០ដើម ច្រេស៣៥ដើម រំដួល១០ដើម ផ្ញៀវ៤៥ដើម និងគូលែន៤៥ដើម ។

– ផ្តល់កូនឈើជូនអ្នកស្រី វ៉ៃ ស្រីមុំ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២៥ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិកន្ត្រក ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោក៥ដើម ត្របែកព្រៃ៥ដើម អូញម៉ូញ៥ដើម ផ្ញៀវ៥ដើម និងគូលែន៥ដើម។

– ផ្តល់កូនឈើជូនលោក ឆាយ ស៊ីវេន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧៥ដើម ដើម្បីយកទៅដាំនៅតាមទីធ្លាវត្តអារាម ស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២៥ដើម បេង១៥ដើម ធ្នង់១៥ដើម ក្ងោក១០ដើម និងរំដួល១០ដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1289 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6975 នាក់
ខែនេះ :
32110 នាក់
3 ខែនេះ :
70311 នាក់
សរុប :
772139 នាក់