ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ធំជួបពិភាក្សាការងារជាមួយក្រសួងសុខាភិបាល និងតំណាង WHO អំពីស្ថានភាពជំងឺកូវីដ១៩ ក្នុងខេត្ត
Wed,08 September 2021 (Time 02:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 328នាក់)

ខេត្តកំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១ បានជួបពិភាក្សាការងារអំពីស្ថានភាពការរីករាលដាល​នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា​ប្រធាន​គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាពពិភពលោក​ប្រចាំប្រទេសកម្ពុជា នៅសាលាខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​​ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់អភិបាលខេត្តកំពង់ធំ ដែលបានគាំទ្រពេញទំហឹង នូវយុទ្ធនាការ​ចាក់វ៉ាក់សាំង​ការពារ​​ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តិទៅបានរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

លើសពីនេះទៀតលោកជំទាវបណ្ឌិតក៏​បានជំរុញដល់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់​នៃការ​ធ្វើ​ចត្តាឡីស័ក របស់​បងប្អូនប្រជាពលរដ្ឋដែលមានការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ការថែ​ទាំ​សុខភាព ការរស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរព​តាមការណែនាំ​របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានមតិស្វាគមន៍នៃការ​ធ្វើដំណើរបេសកកម្មរបស់​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មកាចំពោះ​កិច្ចចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាព​ពិភពលោក​ប្រចាំប្រទេសកម្ពុជា ដែលបានចុះមកបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ធំនៅពេលនេះ ព្រមទាំង សូមគោរព​ថ្លែង​អំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានគិតគូរច្បាស់លាស់ មានការសម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំង​ចាក់ជូន​បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ ហើយរហូតមកដល់ពេលនេះ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។ ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់បន្ថែមទៀតថា ចំពោះដំណើរការ នៃការចាក់វ៉ាក់សាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តទៅបានរលូន ទៅមុខយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1365 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7051 នាក់
ខែនេះ :
32186 នាក់
3 ខែនេះ :
70387 នាក់
សរុប :
772215 នាក់