ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
WHO គាំទ្រកម្ពុជាដែលសម្រេចចិត្ដត្រឹមត្រូវ ក្នុងការបើកដំណើរការសាលារៀនឡើងវិញ
Wed,08 September 2021 (Time 02:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 251នាក់)

ខេត្តកំពង់ធំ ៖ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន (Li Ailan) បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានាបច្ចុប្បន្ននេះ មានភាពធូរស្រាលជាងមុន ដូច្នេះការបើកដំណើរការនូវសាលារៀនឡើងវិញ គឺជាការសម្រេចចិត្ដមួយដ៏ល្អត្រឹមត្រូវ។

ការថ្លែងដូច្នេះរបស់លោកស្រី លី អាយឡាន ក្នុងឱកាសរួមដំណើរជាមួយលោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដកំពង់ធំ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោកស្រី បានលើកនូវហេតុផលចំនួន៣ចំណុចថា ១៖ សិស្សានុសិស្ស ឬសាលារៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ, ២៖ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ដ និងចំណេះដឹង, ៣៖ គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្ដែអ្វីដែលយើងធ្វើបាន គឺការកាត់បន្ថយហានិភ័យ ឱ្យបានតិចបំផុត។ ដូច្នេះហើយការបើកសាលារៀនឡើងវិញ គឺអាចឋិតនៅលើការគ្រប់គ្រងរបស់យើងបាន ដោយការដាក់បញ្ជូលវិធានការទាំងឡាយ ដែលយើងធ្លាប់អនុវត្ដកន្លងមក។

លោកស្រីបន្ដថា បច្ចុប្បន្ននេះយើងឃើញថា ស្ថានភាពទូទៅមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានវិធានការសុខាភិបាល, យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានដំណើរការល្អ និងការបង្កើនសមត្ថភាពនៃការគ្រប់គ្រង ព្យាបាលអ្នកជំងឺកូវីដ១៩។ ប៉ុន្ដែទោះបីជាស្ថានភាពបច្ចុប្បន្ននៃការជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាលក៏ដោយ ក៏យើងមិនត្រូវបន្ថូរបន្ថយការអនុវត្ដនូវវិធានការ ៣ការពារ ៣កុំនោះទេ»។

លោកស្រីបានគូសបញ្ជាក់ថា ជាការពិតណាស់ វិធានការ «៣ការពារ ៣កុំ» ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាឱ្យប្រជាពលរដ្ឋអនុវត្ដដើម្បីឱ្យជៀសផុតពីការចម្លងមេរោគកូវីដ១៩នេះ គឺនៅតែមានប្រសិទ្ធភាព។ ដូច្នេះពេលបើកដំណើរការសាលារៀនឡើងវិញនេះ គឺត្រូវតែអនុវត្ដវិធានការនេះ ឱ្យបានល្អបំផុត ដោយត្រូវមានវិធានការ និងការឆ្លើយតប។ ជាការពិតណាស់ ការផ្ទុះរាតត្បាតនឹងអាចកើតមានឡើង ពេលបើកសាលារៀនឡើងវិញ ប៉ុន្ដែបើយើងមានប្រព័ន្ធក្នុងការរុករក ក្នុងករណីសង្ស័យ ហើយឆ្លើយតបទាន់ពេលវេលានោះ យើងនឹងអាចកាត់បន្ថយនូវហានិភ័យនេះ»។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1305 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6991 នាក់
ខែនេះ :
32126 នាក់
3 ខែនេះ :
70327 នាក់
សរុប :
772155 នាក់