ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំផ្តល់អំណោយជូនពលរដ្ឋក្រីក្រ១៤០គ្រួសារក្នុងខេត្ត
Wed,08 September 2021 (Time 02:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 286នាក់)

ខេត្តកំពង់ធំ ៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការរកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងសម័យកូវីដ១៩ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៤០គ្រួសារ ខេត្តកំពង់ធំ។ ពិធីប្រគល់អំណោយនេះបានធ្វើឡើងក្រោមវត្តមានលោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិក សមាជិកាអង្គការដៃគូ អាជ្ញាធរដែនដីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក គៀង សេងគី បានលើកឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

លោកបានបន្តថា អង្គការទាំងអស់នេះបានជួយទៅលើគម្រោងដែលមានឈ្មោះថាគម្រោងលើកកំពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋានដែលបានជួយទៅលើប្រជាពលរដ្ឋមានមុខរបរជួបការលំបាក និងការអនុវត្តមុខរបរខ្នាតតូចដោយអនុវត្តទៅលើការចិញ្ចឹមសត្វនិងដាំបន្លែរួមទាំងជួយទៅដល់សិស្សក្រីក្រជាស្រីដែលមានការលំបាកដោយធ្វើយ៉ាងណាឲ្យសិស្សស្រីបានសិក្សាឆ្លងផុតភូមិសិក្សា និងជួយទៅដល់ប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតដោយផលប៉ះពាល់កូវីដនិងទម្រង់ការធ្វើអាគារស្នាក់នៅរបស់គ្រូបង្រៀនអាគារស្នាក់នៅរបស់គ្រូ និងសិស្សដែលមកពីឆ្ងាយនិងសាងសង់មជ្ឈមណ្ឌលសិក្សាសហគមន៍ពេញមួយជីវិតផងដែរ ។

ជាក់ស្តែងគ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរាទទួលបានអំណោយមនុស្សធម៌ពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈក្នុងសម័យកូវីដ១៩នេះបើទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។

ជាមួយគ្នានេះដែរលោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាន នូវជំងឺគ្រុនឈាម និងជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

លោក គៀង សេងគី បានផ្ដាំផ្ញើនិងសំណូមពរដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀងឱ្យចំគោលដៅទុកដាក់ឯកសារឲ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អង្គការដៃគូ និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាតដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលបានមានចំនួន១៤០គ្រួសារក្នុងនោះមានស្រុកតាំងគោក៣០គ្រួសារ បារាយណ៍ ៣០គ្រួសារ កំពង់ស្វាយ៣០គ្រួសារ សន្ទុក២០គ្រួសារ ប្រសាទសំបូរ២០គ្រួសារ និងស្ទឹងសែន១០គ្រួសារដោយក្នុងមួយគ្រួសារមានអង្ករ ៥០ គីឡូក្រាមមី ១ កេស ប្រេងឆា១ដប ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ម៉ាស១ប្រអប់ មុង១ ភួយ១ និងសាប៊ូ៤ដុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1467 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7153 នាក់
ខែនេះ :
32288 នាក់
3 ខែនេះ :
70489 នាក់
សរុប :
772317 នាក់