ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម សោម ពិសិដ្ឋ ចុះពិនិត្យវឌ្ឍនភាពការកែលម្អចិញ្ចើមផ្លូវ​ដោយក្រាលការ៉ូឡា​នៅតាមបណ្ដោយផ្លូវ​ជាតិលេខ៣៣អា
Thu,09 September 2021 (Time 11:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 439នាក់)

ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១​ នេះបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការកែលម្អចិញ្ចើមផ្លូវ​ដោយក្រាលការ៉ូឡា​ នៅតាមបណ្ដោយផ្លូវ​ជាតិលេខ៣៣អា​ ប្រវែង​៧០០ម៉ែត្រ​ ស្ថិត​នៅភូមិថ្មី​ សង្កាត់​ព្រៃ​ធំ​ ក្រុងកែប​។ អញ្ជើញអមដំណើរក្នុងឱកាសនោះមានលោក​ លោកស្រី​ អភិបាលរងខេត្ត​ លោក​ឧត្ដមសេនីយ៍​ ស្នងការ​នគរបាល​ខេត្ត​ មេបញ្ជាការ​ខេត្ត​ អភិបាល​ក្រុង​កែប​ និងមន្ទីរអង្គភាពពាក់ព័ន្ធ។

​ ក្នុងឱកាសនោះដែរ ឯកឧត្តម​ អភិបាលខេត្ត​ មានប្រសាសន៍ថា​ ការរៀបចំក្រាលការ៉ូឡានេះ​ គឺជាផ្នែកមួយនៃការរៀបចំកែលម្អសោភ័ណភាពផ្លូវជាតិ៣៣អា អោយមានភាពស្រស់ស្អាត និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការ ដើរកំសាន្ត ឬហាត់ប្រាណតាមចិញ្ជើមផ្លូវពេលសម្រាកពីការងារ​។

ជាមួយគ្នានេះ ឯកឧត្តម​ក៏បានជំរុញឲ្យមន្ទីរជំនាញ​ សូមយកចិត្តទុកដាក់ពិនិត្យមើលនៅ ប៉ាណូ ឫផ្ទាំង អាហ្វីស និងសំណង់សិល្បការ ដែលបំពាក់តាមដងផ្លូវជាតិ៣៣អា មានសភាពចាស់ទ្រុឌទ្រោមត្រូវដកចោល និងជួសជុលឡើងវិញនៅសំណង់សិល្បការទាំងនោះអោយកាន់តែល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
811 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
6111 នាក់
ខែនេះ :
32163 នាក់
3 ខែនេះ :
123655 នាក់
សរុប :
1339703 នាក់