ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ត្រីកងរាជអាវុធហត្ថម្នាក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការករណីប្រើអំពើហិង្សា និងជេរប្រមាថថ្នាក់ដឹកនាំខេត្ត
Thu,09 September 2021 (Time 11:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 303នាក់)

ខេត្តរតនគិរី ៖ ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថម្នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពី មន្ត្រីរូបនេះប្រើអំពើហឹង្សាទៅលើអ្នកដទៃ និងបង្ហោះហ្វេសប៊ុក ជេរប្រមាថថ្នាក់ដឹកនាំខេត្ត ជាសាធារណៈ បង្ហោះតាមបណ្ដាញសង្គម។

មន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី។

យោងតាមការឲ្យដឹងពីមន្ត្រីក្នុងជួរ កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១៦.០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចវត្តគិរីសោភ័ណ្ឌ(ហៅវត្តអូរភ្លង) ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជនល្មើសខាងលើ បានប្រើអំពើហិង្សាដោយចេតនា វាយទៅលើជនរងគ្រោះឈ្មោះ ម៉ក់ ល័ក្ខ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាចារ្យភ្លុក មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

ប្រភពខាងលើបានបន្តទៀតថា នៅថ្ងៃកើតហេតុនោះ ម្ដាយរបស់ឈ្មោះ ទួង ចាន់ ឈ្មោះ ឈាង ប៉ោអ៊ាន អាយុ ៧៣ឆ្នាំ បានស្លាប់ដោយជម្ងឺកូវីដ-១៩។ មន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ចែង និងដឹកសព យកទៅបូជានៅវត្តគិរីសោភ័ណ្ឌ ហៅវត្តអូរភ្លង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងពេលកំពុង បូជាសព បានបន្តិចឈ្មោះ ទួង ចាន់ បានទៅដល់ហើយស្រែកសួរទៅលោកអាចារ្យភ្លុកឈ្មោះ ម៉ក់ ល័ក្ខ ថា អាណាឲ្យបូជា អាចារ្យក៏ឆ្លើយថា គ្រូពេទ្យឲ្យបូជា ពេលនោះឈ្មោះ ទូង ចាន់ ខឹងនឹងលោកអាចារ្យ ក៏បានយកដុំឥដ្ឋបម្រុងវាយទៅលើលោកអាចារ្យភ្លុក ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ ចាប់ឃាត់ធ្វើឲ្យជ្រុះដុំឥដ្ឋនោះចេញពីដៃ បន្ទាប់មកឈ្មោះ ទួង ចាន់ ក៏ស្ទុះទៅវាយលោកអាចារ្យភ្លុក ត្រូវចំក្បាលមួយដៃ។

ក្រោយមកនៅវេលាម៉ោងប្រហែល ១៤.០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ទួង ចាន់ ដែលមានគណនី facebook ឈ្មោះ Chheang Sok បានសរសេរក្នុងគណនីរបស់ខ្លួនបង្ហោះ ជេរប្រមាថថ្នាក់ដឹកនាំខេត្តជាសាធារណៈ ដោយខឹងក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋាបាលខេត្ត បានវិចខ្ចប់សពម្ដាយលោក យកទៅបូរជាភ្លាមៗ មិនទុកពេលឲ្យកូនបានធ្វើបុណ្យជូនអ្នកម្ដាយជាចុងក្រោយ។

បច្ចុប្បន្នឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ត្រូវបានព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តឲ្យឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា សពស្ត្រីឈ្មោះ ឈាង ប៉ោអ៊ាន អាយុ ៧៣ឆ្នាំ កើតជំងឺកូវីដ-១៩ នៅថ្ងៃទី២២ សីហា លុះដល់ម៉ោង១ ៖ ២៧នាទី ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ គាត់បានស្លាប់នៅមណ្ឌលព្យាបាលបឹងកន្សែង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
944 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6630 នាក់
ខែនេះ :
31765 នាក់
3 ខែនេះ :
69966 នាក់
សរុប :
771794 នាក់