ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលស្រុករំដួលសូមការយោគយល់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលប្រើប្រាប់ផ្លូវ ខណៈដែលកំពុងជួសជុលស្ថាបនាជាថ្មី
Thu,09 September 2021 (Time 11:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 255នាក់)

ខេត្តស្វាយរៀង ៖ លោក សុខា រ៉ាម អភិបាលស្រុករំដួលខេត្តស្វាយរៀងបានមានប្រសាន៍ថា រដ្ឋបាលស្រុករំដួល សូមការយោគយល់ និងអភ័យទោសចំពោះប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់អំឡុងពេលសាងសង់នេះមានការជួបការពិបាកមុនស្រួល ក្រោយដើម្បីបានផ្លូវធ្វើដំណើរស្រួលទាំងអស់គ្នា។

លោកបានមានប្រសាសន៍ដូច្នេះ ខណៈដែលលោកបានផ្ដល់ព័ត៌មានជូនដល់ក្រុមអ្នកសារព័ត៌មានដែលបានចុះទៅយកព័ត៌មាននៅស្រុករំដួលនៅថ្ងៃទី៨ ខែកញ្ញាឆ្នាំ ២០២១ នេះ។

លោកអភិបាលស្រុករំដួលបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលស្រុកបានរៀបចំការ៉ូឡាចាប់ពីចំណុចខាងមុខសាលាស្រុក រហូតដល់សាលាបឋមសិក្សាកូវសាមុតកំពង់ចក ព្រមទាំងបានបំពាក់ភ្លើងបំភ្លឺ នៅតាមទីប្រជុំជននានាក្នុងស្រុកផងដែរ ក្រោមគំនិតផ្ដួចផ្ដើម ពីលោកនាយឧត្តមសេនីយ៍ ខ្វាន់សៀម ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុករំដួល និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយបានផ្ដួចផ្ដើមកសាង មន្ទីរពេទ្យសាមគ្គីរំដួល ព្រមទាំងកសាងទីស្នាក់ការគណបក្សស្រុក ការដាំកូនឈើនិងបំពាក់សម្ភារនានាផងដែរ។ ក្រៅពីនេះ លោកក៏បានកសាងខ្លោងទ្វាររបស់រដ្ឋបាលស្រុករំដួល ថែមទៀតផង។

លោកអភិបាលស្រុកបានមាន ប្រសាសន៍ឲ្យដឹងទៀតថា ជាងនេះទៅទៀត លោកតែងតែគិតគូរ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក្នុងយុទ្ធនាការនោះដែរ លោកក៏បានយកមន្ទីរពេទ្យសាមគ្គីរំដួល ធ្វើជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩ ក្នុងនោះដែរ រដ្ឋបាលស្រុកតែងតែជួយទំនុកបំរុងជាសម្ភារ ការយាមកាម ដើម្បីឲ្យមន្ទីរពេទ្យសាមគ្គីរំដួល ដំណើរការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយយើងបានព្យាបាលជាបានច្រើន ហើយក៏បានកាត់បន្ថយការឆ្លងរីករាលដាល បានល្អប្រសើររហូតដល់បច្ចុប្បន្ននេះស្ទើរតែមិនមានអ្នកកើតមានផងដែរ។

ចំពោះទិសដៅការអភិវឌ្ឍរបស់ស្រុកវិញលោក សុខា រ៉ាម បានមានប្រសាន៍ឲ្យដឹងបន្តទៀតថា រដ្ឋបាលស្រុកមានគម្រោងអភិវឌ្ឍន៍នៅតាមមាត់ទន្លេរបស់ស្រុក បច្ចុប្បន្ននេះ បានកសាងអគាររដ្ឋបាលស្រុក មានកំពស់មួយជាន់ដែលមានទទឹង១១ ម៉ែត្របណ្ដោយ២០ ម៉ែត្រ ឆ្នាំបន្ទាប់ គ្រោងកសាងបន្តមានពីរជាន់ទៀត ដើម្បីអោយកន្លែងរបស់រដ្ឋបាលស្រុក សាកសមជាកន្លែងធ្វើការសម្រាប់ថ្នាក់ក្រោមជាតិ ហើយគោលដៅ និងពង្រីកទីប្រជុំជនស្រុក ឲ្យមានប្រព័ន្ធប្រកបដោយសុវត្ថិភាព ដោយក្នុងនោះមានក្រសួងអភិវឌ្ឍន៍ជនបទ បានជួយកសាងផ្លូវចំនួន២ខ្សែ។ ខ្សែទីមួយ ចាប់ពីឃុំកំពង់ចក ទៅឃុំពងទឹក មានប្រវែង១០គីឡូម៉ែត្រ។ ខ្សែទី២ចាប់ពីឃុំកំពង់ចក កាត់តាមឃុំស្វាយចេក ឃុំម៉ឺនជ័យ ឃុំធ្មា ដល់ឃុំកំពង់អំពិល មានប្រវែង២៤,៤០ ម៉ែត្រ ហើយផ្លូវទាំងនេះបាននឹងកំពុងដំណើរការសាងសង់ ដោយបានចាក់ជាកៅស៊ូអាមេ តែម្ដង។

លោកអភិបាលស្រុកបានមានប្រសាសន៍ សង្កត់ធ្ងន់ថា ជាមួយគ្នានេះដែររដ្ឋបាលស្រុកក៏ មិន បានភ្លេច ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 នោះដែរ ទោះបីស្រុកបានសម្រេចថា មិនមានអ្នកឆ្លង ហើយរហូតមកទល់ពេលនេះ នៅមានកម្រិតទាបក្នុងមួយសប្តាហ៍ស្ទើរតែពុំមានម្នាក់ផង ប៉ុន្តែស្រុកមិនភ្លេចទេ គឺ «៣ ការពារ ៣កុំ» នៅតែបន្តអនុវត្តជាប្រចាំ ពិសេសគឺផ្សព្វផ្សាយឲ្យបងប្អូនយើងយល់ដឹងថែមទៀត ហើយក្នុងនោះ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ទាំងពីរលើក លើកទី១ និងលើកទី២ បានទាំងអស់ ពីអាយុ១២ ឆ្នាំដល់ក្រោម១៨ ឆ្នាំ និងពី១៨ឆ្នាំឡើងទៅ ហើយជាងនេះទៅទៀតសម្ដេចក៏បានផ្ដល់វ៉ាក់សាំងដុំទី៣ ចាក់ជូនមន្ត្រីរាជការចូលមុខដោយបាន ចាក់ជូនរួចរាល់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1171 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6857 នាក់
ខែនេះ :
31992 នាក់
3 ខែនេះ :
70193 នាក់
សរុប :
772021 នាក់