ថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក កែវ រ៉េមី នាំអំណោយចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១០០គ្រួសារ នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង
Sun,16 October 2022 (Time 12:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 246នាក់)

(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាំអំណោយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១០០គ្រួសារ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

អំណោយដែលនាំទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង១០០គ្រួសារ គឺក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, សារ៉ុង១ និងថវិកាចំនួន១ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះដែរ លោក កែវ រ៉េមី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសនៅក្នុងរដូវទឹកជំនន់ សម្តេចតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីជួយប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិនានា។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានរំលឹកឡើងពីសោកនាដកម្មនៃភ្លើងសង្គ្រាម ដែលធ្វើមនុស្សទាំងអស់បាត់បង់សិទ្ធិគ្រប់បែបយ៉ាង ព្រមទាំងទទួលរងនូវការធ្វើទារុណកម្ម ទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស មនុស្សប្រុស ស្រី ក្មេង ចាស់ ត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។

ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បានបន្ថែមទៀតថា សព្វថ្ងៃ នេះប្រជាជនកម្ពុជាម្នាក់ៗ កំពុងទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់ សិទ្ធិយ៉ាងទូលំទូលាយ ជាអាទិ៍ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើតអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានសុខមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនា និងវប្បធម៌ព្រមទាំងទទួល បានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

លោក កែវ រ៉េមី បានបញ្ជាក់ថា ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ មានដាវដ៏ពិសិដ្ឋមួយដែលមិនអាចបំភ្លេចបាន គឺសិទ្ធិរស់រានមានជីវិត ដែលជាមូលដ្ឋានគ្រឹះ និងជាសិទ្ធិដំបូងបំផុត ដែលនាំយកមកដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់ និងបូជាគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុប្រទេសជាតិ ជាពិសេស គឺទាមទារការគោរពសិទ្ធិមនុស្សតែម្តង។

លោក កែវ រ៉េមី ក៏បានលើកឡើងថា កន្លងមកថ្មីៗលោកបានជួបអង្គទូតប្រចាំប្រទេសកម្ពុជា និងអង្គទូតតាមបណ្តាប្រទេសមួយចំនួនបានកើតសរសើនូវវិធានការដ៏ល្អរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកមដោយប្រសិទ្ធិភាពខ្ពស់ ចំពោះការបញ្ជៀសបានរាល់បញ្ហាគ្រោះមហន្តរាយនានា (គ្រោះទឹកជំនន់កន្លងមក) និងការការពារ ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ និងបាននាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋគ្រប់អាយុទូទាំងប្រទេសដោយឥតគិតថ្លៃ ដែលបានបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ធ្វើឱ្យអត្រាឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ បានធ្លាក់ចុះជាបន្តបន្ទាប់។

លោក កែវ រ៉េមី ក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោយប្រកាន់ស្មារតី និងគោលជំហមិនរើសអើង ដើម្បីស្វែងយល់ឱ្យបានច្បាស់នូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងស្វែងរកដំណោះស្រាយរួមគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារ​នៅក្រុងរុនតាឯក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
206 នាក់
ម្សិលមិញ :
354 នាក់
សប្តាហ៍នេះ :
4804 នាក់
ខែនេះ :
29324 នាក់
3 ខែនេះ :
88162 នាក់
សរុប :
982312 នាក់