មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដែលកិច្ចប្រជុំនៅធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង អភិបាល អភិបាលរងក្រុង/ស្រុក ចូលរួមតាមប្រព័ន្ឋវីដេអូ Zoom ។ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា គណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ ថ្នាក់ខេត្ត មានតួនាទីជាសេនាធិការផ្ដល់យោបល់ជូនគណ:អភិបាលខេត្ត ក្នុងការរៀបចំបុណ្យជាតិ-បុណ្យអន្ដរជាតិ បដិសណ្ឋារកិច្ច និងពិធីកានានា នៅក្នុងខេត្តមណ្ឌលគិរី ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កន្លងមកការរៀបចំពិធីបុណ្យជាតិ និង អន្តរជាតិ ក្នុងខេត្តមិនទាន់មានលក្ខណៈត្រឹមត្រូវសមស្របតាមគន្លងព្រះពុទ្ធសាសនា ទំនៀមទម្លាប់ប្រពៃណី ហើយស្ថាប័នខ្លះក៏បានរៀបចំ ស្ថាប័នរដ្ឋនិងឯកជនមួយចំនួនក៏មិនបានរៀបចំពិធីតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្រុង/ស្រុកឡើយ ។ ដូច្នេះដើម្បីជម្រុញឲ្យការរៀបចំពិធីបុណ្យជាតិនិងអន្តរជាតិ ក្នុងខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម យ៉ាងឱឡារិក គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិថ្នាក់ខេត្ត ត្រូវពិភាក្សាត្រៀមរៀបចំ និង ចេញសេចក្ដីណែនាំស្ដីពីការរៀបចំពិធីបុណ្យដល់អង្គភាពរដ្ឋនិងឯកជនដើម្បីចូលរួមអបអរក្នុងពិធីបុណ្យនីមួយៗ ។ ម្យ៉ាងទៀតអាជ្ញាធរមូលដ្ឋាន ក៏ត្រូវជំរុញឲ្យវិស័យឯកជន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន រៀបចំអបអរពិធីបុណ្យនីមួយៗនៅតាមអង្គភាពនិងគេហដ្ឋាន តាមរយៈការចងទង់ជាតិ ទង់សាសនា ស្របតាមការណែនាំរបស់គណ:កម្មការរៀបចំបុណ្យជាតិ អន្តរជាតិថ្នាក់ខេត្ត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា