ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៣ បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិ ទី១៤ ក្រោយការបោះឆ្នោតត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោងប្រមាណ ៩៖៣០ព្រឹក ដល់ម៉ោងប្រមាណ ១២៖៣០នាទីថ្ងៃត្រង់។យោងតាមលទ្ធផលដែលត្រូវបានប្រកាសនៅរសៀលម៉ោង ៣៖០០នេះ ក្រោយការបិទការរាប់សន្លឹកឆ្នោតទៅឃើញថា លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតសរុបដ៏ច្រើនលើសលប់រហូតដល់ទៅ ២០១៦ ឬស្មើនឹង ៩៨.៥៨% ។ការបោះឆ្នោតនេះ គ្មានបណ្តឹងតវ៉ា និងមិនមានបាតុភាពមិនប្រក្រតីកើតឡើងនោះឡើយ។ មានមេធាវីទៅបោះឆ្នោតចំនួន ២០៤៥រូប ក្នុងនោះអ្នកទៅបោះឆ្នោតផ្ទាល់ ១៦៤០រូប និងអ្នកបោះឆ្នោតតាមរយៈការប្រគល់សិទ្ធិ ៤០៥រូប។ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ មានសន្លឹកឆ្នោតបានការ ២០១៦សន្លឹក ខណៈ ២៩សន្លឹក ជាសន្លឹកឆ្នោតមិនបានការ៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា