ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីការងារ ៖ ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅតាមបណ្តារោងចក្រ សហគ្រាស ជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន
Tue,18 October 2022 (Time 07:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 184នាក់)

ខេត្តសៀមរាប ៖ នៅក្នុងពិធីបើកសិក្ខាសាលា ការចងក្រងឯកសារនៃឧត្តមានុវត្តន៍ ស្តីពី សុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរួមគ្នា ជាមួយដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ជាពិសេសការជំរុញ ការអនុវត្តផែនការសកម្មភាពការងាររបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារអាស៊ាន ឆ្នាំ២០២១-២០២៥ ដែលស្ថិតនៅក្នុងសកម្មភាពអាទិភាពទី៣ នៃកម្មវិធីការងាររបស់រដ្ឋមន្ត្រីខាងការងារអាស៊ាន និងសកម្មភាពទី២ នៃ “ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តល្អប្រសើរ” នៃសកម្មភាពការងាររបស់អាស៊ាន អូស្ហណេត។

សិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ រៀបចំដោយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ធ្វើនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី ប្រធានសហព័ន្ធនិយោជកអាស៊ាន ប្រធានលេខាធិការដ្ឋាន អាស៊ាន អូសណេត អនុប្រធានក្រុមប្រឹក្សាសហជីពអាស៊ាន នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេស កម្ពុជា ថៃ និងឡាវ និងតំណាងលេខាធិការដ្ឋានអាស៊ាន, លេខាធិការដ្ឋានអាស៊ានអូសណេត, តំណាងបណ្តាប្រទេសអាស៊ាន, អង្គការនិយោជកអាស៊ាន, អង្គការនិយោជិតអាស៊ាន, តំណាងប្រទេសដៃគូអាស៊ាន។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាគច្រើន បំផុតនៅលើពិភពលោក។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧%-៩៩% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០%-៨០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជា ប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។ ប៉ុន្តែកន្លងមកសង្កេតឃើញថា រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសង្គមនានា មានការជួបប្រទះនូវបញ្ហា ប្រឈមសំខាន់ៗក្នុងការផ្តល់សេវា និងការធានាអនុលោមភាពតាមបទបញ្ញត្តិផ្សេងៗទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ដែលនេះបណ្តាលមកពីកត្តាផ្សេងៗ ដូចជា៖ ការមិនស្ថិតនៅក្នុងប្រព័ន្ធការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Economy) និងកង្វះខាតការយល់ដឹងផ្នែកសុវត្ថិភាពការងារនៅកន្លែងធ្វើការជាដើមដែលជាហេតុធ្វើឱ្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមបណ្តាសហគ្រាសទាំងនេះនៅមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយនៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរ តួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តគោល នយោបាយចំពោះសហគ្រាសធុនតូច និងមធ្យម និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
193 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
5360 នាក់
ខែនេះ :
30783 នាក់
3 ខែនេះ :
70678 នាក់
សរុប :
773334 នាក់