អាជ្ញាធរក្រុងបានលុងនឹងរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម អាហ្វីស ប៉ាណូ ដែលពុំមានច្បាប់ត្រឹមត្រូវ ក្នុងភូមិសាស្រ្តក្រុង
ខេត្តរតនគិរី ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថា ក្រុមការងារជំនាញសហការជាមួយអាជ្ញាធរក្រុងបានលុងនឹងចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្ត នៅក្នុងភូមិសាស្រ្តក្រុងបានលុង ដោយធ្វើការរុះរើ ឬផ្អាកជាបណ្តោះអាសន្ននូវការផ្សព្វផ្សាយពាណិជ្ជកម្មតាម អាហ្វីស ប៉ាណូ ក្រុមហ៊ុនអាជីវកម្មនានាដែលពុំបានបំពេញសំណុំបែបបទសុំសិទ្ធិផ្សព្វផ្សាយ និងពុំមានច្បាប់ត្រឹមត្រូវ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ៕