ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា-វៀតណាម ឯកភាព៣ ចំណុចលើការងាររុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម សម្រាប់រដូវប្រាំងឆ្នាំ២០២២-២០២៣
Wed,19 October 2022 (Time 03:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 198នាក់)

ខេត្តរតនគិរី ៖ គណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី និងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តកន្ទូម ឯកភាពគ្នា ៣ ចំណុចលើការងាររុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម សម្រាប់រដូវប្រាំងឆ្នាំ២០២២-២០២៣ ខណៈដែលការឯកភាពនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការជំនាញរុករកគាស់លើកអដ្ឋិធាតុខេត្តទាំង២នៅរសៀលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរីអភិបាលរងខេត្តរតនគិរី និងជាប្រធានគណៈកម្មការ និងលោក ជំទាវ អុី ង៉ុកអភិបាលរងខេត្តកន្ទូម និងជាប្រធានគណៈកម្មការ។

ខ្លឹមសារនៃកិច្ចព្រមព្រៀងទាំង ៣ ចំណុចរួមមាន៖១.គណៈកម្មការជំនាញរុករកគាស់លើកអដ្ឋិធាតុខេត្តទាំងពីរ បន្តជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឲ្យបង្កើនការសហការ និងជួយបង្កលក្ខណៈងាយស្រួលដល់ក្រុម KS3 អនុវត្តការងាររុករកគាស់លើកអដ្ឋិធាតុក្នុងរយៈពេលអនុវត្តផែនការរបស់ភាគីទាំងពីរ និងធ្វើការផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ប្រសិនបើជួបការលំបាក គឺត្រូវពិភាក្សាគ្នា ដើម្បីដោះស្រាយ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

២.គណៈកម្មការជំនាញទាំងពីរបានឯកភាពគ្នានឹងជូនដំណឹង ស្តីពីស្ថានភាព វឌ្ឍនភាពការងារ ស្វែងរកជីកគាស់អដ្ឋិធាតុរបស់ក្រុមK53 វៀតណាមនិងបណ្តាប្រភពព័ត៌មានបញ្ចុះអដ្ឋិធាតុ ដែលផ្តល់ដោយប្រជាជនឲ្យគ្នាទៅវិញទៅមក។ ករណីរកឃើញអដ្ឋិធាតុមានសញ្ញាប្រទេសទី៣ ត្រូវជូនដំណឹងឲ្យគណៈកម្មាការជំនាញខេត្តទាំងពីរ ដើម្បីទទួលជ្រាប និងរាយការណ៍ជូនបណ្តាប ជំនាញពាក់ព័ន្ធ ដើម្បីដោះស្រាយ។

៣.ក្នុងរយៈពេលអនុវត្តភារកិច្ចការងារនៅកម្ពុជា កម្មាភិបាល បុគ្គលិក ក្រុមការងារKI3 (ខេត្ត កន្ទូម)និងក្រុមការពារអដ្ឋិធាតុខេត្តរតនគិរី ត្រូវគោរពច្បាប់ អនុវត្តទៅតាមទំនៀមទំលាប់ប្រពៃណី របស់កម្ពុជា និងត្រូវចូលរួមអនុវត្តន៍តាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ របស់កម្ពុជា ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃ០១ ខែវិច្ឆិកា ២០២២ គណៈកម្មការជំនាញខេត្តកន្ទូម នឹងបញ្ជូនក្រុមការងារ មធ្យោបាយ និងសម្ភារៈមកកាន់ភូមិសាស្ត្រខេត្តរតនគិរី ដើម្បីអនុវត្តភារកិច្ចរុករកគាស់លើកអដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្ត និងជំនាញការវៀតណាម សម្រាប់រដូវប្រាំងឆ្នាំ២០២២-២០២៣៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
193 នាក់
សប្តាហ៍នេះ :
4423 នាក់
ខែនេះ :
24833 នាក់
3 ខែនេះ :
70561 នាក់
សរុប :
773365 នាក់