ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរត្រូវមានឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់ បង្រ្កាបគ្រឿងញៀន ឱ្យបានទាន់ពេលវេលា
Thu,20 October 2022 (Time 11:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 292នាក់)

ខេត្តកណ្តាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា នូវបទល្មើសគ្រឿងញៀន ព្រោះផលវិបាក នៃបញ្ហាសង្គមជាតិ វានឹងកើតមានឡើងនាពេលខាងមុខ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយពួកឧក្រិដ្ឋជនយកធ្វើជាទីកន្លែងប្រព្រឹត្តបទល្មើស នូវឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួន ព្រមទាំងបទល្មើសគ្រឿងញៀនជាដើម។

សម្ដេចក្រឡាហោម បានពន្យល់ថា កម្ពុជា បានក្លាយទៅជាទីកន្លែងផលិតនូវសារធាតុញៀន ដែលផ្សំឡើងតាមរយៈសារធាតុគីមីផ្សំ ពាក់កណ្ដាលសម្រេច ដែលត្រូវបាននាំចូលមកកម្ពុជា។ ហើយផលិតផលពាក់កណ្ដាលសម្រេចទាំងនោះ ក្រោយផ្សំតាមរូបមន្ដរបស់ពួកគេ ដើម្បីក្លាយជាគ្រឿងញៀនពេញលេញនោះ ពួកគេទាំងនោះនឹងនាំចេញទៅប្រទេសទី៣ ហើយក្នុងនោះមួយផ្នែកក៏ចែកចាយនៅកម្ពុជាផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «បញ្ហានេះ យើងចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់ បង្ក្រាបនូវបទល្មើសគ្រឿងញៀននេះ ឱ្យខានតែបាន ពីព្រោះផលលំបាក នៃសង្គមរបស់យើងវានឹងកើតមាននៅពេលខាងមុខ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់បង្ក្រាប និងដោះស្រាយបញ្ហាទាំងនេះពីឥឡូវទៅ»។

សម្ដេចក្រឡាហោម បន្ថែមថា តើអ្វីទៅហៅថា ផលវិបាក? គឺវាប៉ះពាល់ដំបូងបំផុត ធនធានមនុស្ស មនុស្សពេញវ័យ ជាដើម គឺនឹងក្លាយទៅជាអ្នកជក់គ្រឿងញៀន។ ទន្ទឹមនឹងនេះ បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ចោរលួច ចោរប្លន់ ជាដើម វានឹងកើតមានឡើងផងដែរ។ សម្ដេច បានឱ្យដឹងទៀតថា ជាក់ស្ដែង បញ្ហាទាំងនេះ បានកើតមានឡើងរួចទៅហើយ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។

លើសពីនេះ សម្ដេចក្រឡាហោម បានណែនាំបន្ថែមដល់​អាជ្ញាធរត្រូវបង្ក្រាបឱ្យទាន់ពេលវេលា នូវល្បែងអនឡាញ និងល្បែងគ្រប់ប្រភេទ នៅតាមមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀត សម្ដេច ក៏បានណែនាំដល់អាជ្ញាធរ ត្រូវបង្ក្រាបបទល្មើស ការជួញដូរមនុស្ស ព្រោះថា កម្ពុជា គឺជាប្រទេសរងគ្រោះ ដើម្បីលុបបំបាច់បទល្មើសទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួមហាផ្ទៃ បានដាក់ចេញនូគោលនយោបាយ ភូម-ឃុំមានសុវត្ថិភាព ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1239 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9761 នាក់
ខែនេះ :
30117 នាក់
3 ខែនេះ :
93920 នាក់
សរុប :
965213 នាក់