វេទិកាសាធារណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋ នៅឃុំស្រែព្រះ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលនូវបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ក្រោមវត្តមានឯកឧត្តម សួន សុខឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកែវសីមា និងលោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក/ភូមិ/ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅវត្តរស្មីសទ្ធារាមបុញ្ញខេត្ថារាម ហៅវត្តស្រែព្រះ ក្នុងឃុំស្រែព្រះ ស្រុកកែវសីមា៕