ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោ ហ៊ុន​ សែន ៖ វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០, អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាជម្នះការលំបាកនេះ
Mon,24 October 2022 (Time 02:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 305នាក់)

ខេត្តបាត់ដំបង ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។

ថ្លែងចេញពីខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសបន្ដអញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំនេះ យើងមានច្រើនខេត្ដ ជាងឆ្នាំ២០២០ ដោយសារតែលាតសន្ធឹង តាំងពីខេត្ដព្រះវិហារ, កំពង់ធំ និងបណ្ដាខេត្តជុំវិញទន្លេសាប និងបណ្ដាខេត្ដ ជាប់ទន្លេមេគង្គ ដែលក្នុងចំណោម២៥ខេត្ដ-រាជធានី មានរហូតដល់២០ខេត្ដ ដែលបានជួបប្រទះ ក៏ប៉ុន្ដែទំហំនោះ វាមិនធំហួសហេតុពេកទេ សម្រាប់ខេត្ដខ្លះ ដែលយើងត្រូវដោះស្រាយនៅទីនោះ»។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី សង្ឃឹមជឿជាក់ថា អាជ្ញាធរ និងប្រជាពលរដ្ឋ នឹងជម្នះបាននូវការលំបាកទាំងអស់គ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវការលំបាក ដែលបាននឹងកំពុង នៅចំពោះមុខ តាមរយៈការអន្ដរាគមន៍ នៃថ្នាក់មូលដ្ឋាន ក៏ដូចជាអន្ដរាគមន៍ថ្នាក់ជាតិ ដែលបានបញ្ចេញស្រូវពូជរាប់ពាន់តោន ដែលគិតមកដល់ពេលនេះ ប្រមាណជា៧ពាន់តោន សម្រាប់ទូទាំងប្រទេស។

ក្នុងឱកាសនេះដែរ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងនូវការចូលរួមការលំបាក ជាមួយនឹងបងប្អូនជនរងគ្រោះទាំងអស់ នៅក្នុងខេត្ដបាត់ដំបង និយាយដោយឡែក និងនិយាយជារួម នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលនេះ ជាមហន្ដរាយមួយទៀត ក្នុងចំណោមមហន្ដរាយ ដែលត្រូវឆ្លងកាត់ការលំបាក កាលពីឆ្នាំ២០២០ម្ដងហើយ និងឆ្នាំ២០២២នេះម្ដងទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រឹងប្រែង ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ។

បើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទឹកបានជន់លិចស្រូវប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង ២២ម៉ឺនហិកតា ក្នុងនោះស្រូវរងការខូចខាតមានប្រមាណ១១ម៉ឺនហិកតា។ ផ្ទៃដីដែលរងការខូចខាតនេះ អាចស្តារឡើងវិញ បានប្រមាណជា៧ម៉ឺនហិកតាប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
663 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9185 នាក់
ខែនេះ :
29541 នាក់
3 ខែនេះ :
93344 នាក់
សរុប :
964637 នាក់