ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរីសហការជាមួយ ស.ស.យ.ក ខេត្ត អាជ្ញាធរក្រុងរួមគ្នាធ្វើអនាម័យសំអាតបរិវេណទំនប់ទឹកលើ
Mon,10 January 2022 (Time 09:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 461នាក់)

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី ក្រុមយុវជនស.ស.យ.កខេត្តនិងអាជ្ញាធរក្រុង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រមូលសំរាម សំអាតបរិវេណទំនប់ទឹកលើ ដើម្បីធ្វើឲ្យបរិស្ថានជុំវិញតំបន់នោះ ស្អាត គ្មានសំរាម។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ឈឹម កាន អភិបាលរងខេត្តនិងជាប្រធានស.ស.យ.កខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរ មន្ត្រីបរិស្ថាន អាជ្ញាធរក្រុង ក្រុមយុវជន ស.ស.យ.ក ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណទំនប់ទឹកលើ ស្ថិតនៅក្រុងសែនមនោរម្យ ។

ការធ្វើអនាម័យ សំអាតបរិស្ថាន គឺជាកត្តាសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដែលមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

កម្មវិធីប្រមូលសំរាមនេះ ធ្វើឡើងដើម្បីរៀបចំសោភ័ណភាព អនាម័យនៅបរិវេណទំនប់ទឹកលើដែលជាប្រភពផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង សែនមនោរម្យ និងធ្វើឲ្យតំបន់នេះ ជាតំបន់គ្មានសំរាម មានបរិយាកាសល្អ សម្រាប់ការលំហែរកាយ ហាត់ប្រាណរបស់ប្រជាពលរដ្ឋ ហើយក៏ជាការដាស់តឿនក្រើនរម្លឹក និងជំរុញដល់បណ្តាមន្ទីរអង្គភាព រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានឲ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេស សូមឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ការទុកដាក់សំរាម និងសំណង់រឹងឲ្យបានត្រឹមត្រូវផងដែរ។

ការប្រារព្ធពិធីនេះ នឹងក្លាយជាចរន្តចលករមួយជំរុញឲ្យបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមិនបោះ ចោលពាសវាលពាសកាលនៅតាមទី សាធារណៈ ជាហេតុធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង។ ម៉្យាងទៀត ត្រូវរួមគ្នា ការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ និងការបំពុលដោយប្លាស្ទិកក្នុងកិច្ចគាំពារបរិស្ថាន នៅក្នុងខេត្តមណ្ឌលគិរី ដែលជាខេត្តសម្បូរទៅដោយធនធានធម្មជាតិបៃតងស្រស់បំព្រង ជីវៈចម្រុះ និងសត្វព្រៃគ្រប់ប្រភេទ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
473 នាក់
ម្សិលមិញ :
1040 នាក់
សប្តាហ៍នេះ :
8709 នាក់
ខែនេះ :
37134 នាក់
3 ខែនេះ :
93384 នាក់
សរុប :
1203993 នាក់