ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បងប្អូនជនជាតិដើមភាគតិចរៀបចំកម្មវិធីសែនព្រេននៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ឯកឧត្តមអភិបាលខេត្ត
Mon,10 January 2022 (Time 09:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របី សែនព្រេន តាមប្រពៃណី នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។

ក្នុងពិធីដ៏អធិកអធមនោះដែរ ក៏មានវត្តមានឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក និងតំណាងចាស់ទុំជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត និងយុវជនជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅលើភ្នំលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ក្នុងពិធីនោះ តំណាងចាស់ទុំជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ក៏បានបួងសួងដល់បារមីរបស់លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) តាមជួយថែរក្សា ការពារលើទឹកដីនៃខេត្តមណ្ឌលគិរី សូមតាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចទាំងអស់ ឲ្យទទួលបានសេចក្តីសុខសប្បាយ និងចៀសផុតពីជំងឺផ្សេងៗ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការរំភើបសប្បាយរីករាយ ដែលបងប្អូនជនជាតិដើមភាគតិច បានរៀបចំកម្មវិធីសែនព្រេន តាមប្រពៃណី ដើម្បីទទួលស្វាគមន៍រូបគាត់ ដែលមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី។

ឯកឧត្តម ក៏បានបួងសួងដល់វត្ថុសាក់សិទ្ធក្នុងលោក ជាពិសេស លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) សូមជួយរក្សា ការពារ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីជំងឺតម្កាត់នានា។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលបង្គោល និងអំពូលសូឡាចំនួន ១០០ ពីសប្បុរសជន សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ានី ស្នើឲ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សបន្តពង្រឹង និងពង្រីកនូវសាមគ្គី ការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឲ្យកាន់តែសកម្មជាមួយមហាជន ()

ព័ត៌មានគួរចាប់អារម្មណ៍

គណៈប្រតិភូនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

អាមេរិក ប្រកាសផ្អាកជើរហោះហើរមកពីចិនចំនួន៤៤ ដើម្បីជាការសងសឹក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
243 នាក់
ម្សិលមិញ :
463 នាក់
សប្តាហ៍នេះ :
3971 នាក់
ខែនេះ :
15055 នាក់
3 ខែនេះ :
34542 នាក់
សរុប :
123872 នាក់