ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ចាន់ សារ៉ាន់ អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី១១២នាក់ ចូលរួមរស់ជីវភាពគ្រួសារជាមួយគណបក្សប្រជាជនកម្ពុជាឃុំសំរោង
Mon,10 January 2022 (Time 09:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 324នាក់)

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ចាន់ សារ៉ាន់ ក្រុមការងារគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងបាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន១១២នាក់ ក្នុងនោះស្រី៥៥នាក់ ស្ថិតនៅគណបក្សប្រជាជនកម្ពុជា ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងជួបសំណេះសំណាល សមាជិកគណបក្សឃុំ សមាជិកថ្មីសាខាគណបក្សភូមិទាំង៣ ភូមិកោះក្បានខាងជើង កោះក្បានខាងកណ្តាល និងភូមិចេក។ ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោង និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជាច្រើននាក់ផងដែរ។

ឯកឧត្តម ចាន់ សារ៉ាន់ បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង១១២ នាក់ ក៏ដូចជាសមាជិកគណបក្សដទៃ ដែលស្ម័គ្រចិត្តចូលរួមជីវភាព មហាគ្រួសារជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះគណក្សប្រជាជនកម្ពុជាបានរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានបង្កើត ជីវិតថ្មីជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោងបានបញ្ជាក់បន្ថែមថា ទិវា៧មករាមិនត្រឹមតែជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះទេ គឺជាសមិទ្ធផលរួម របស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ក្នុងការផ្តល់នូវផ្ទះសន្តិភាព សិទ្ធិរស់រានមានជីវិត និងការទទួល បាននូវការអភិវឌ្ឍគ្រប់ៗ គ្នា ហើយស្មារតី៧មករានៅតែបន្តស្ថិតស្ថេរគង់វង្សក្នុងក្រអៅបេះដូងជនរួម ជាតិកម្ពុជា។

គណបក្សប្រជាជនកម្ពុជា គឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន ជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យ ប្រទេសជាតិ មាន កិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និង លើ ឆាកអន្តរជាតិ។ ហើយគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានជីវិតល្អ ប្រសើរ គឺជាគោលដៅ គណបក្ស ប្រជាជន កម្ពុជា ។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍ លើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ។

ឯកឧត្តមប្រធានបានចាត់ទុកសមាជិកបក្សដែលទើបប្រកាសបញ្ចូលជាសមាជិកថ្មី ក៏ដូចជា សមាជិកបក្សប្រជាជនទូទាំងឃុំ ទាំងមូល គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានធ្វើការណែនាំឲ្យសមាជិកគណបក្សទាំងអស់ត្រូវបន្តខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។

ស្ថិតនៅក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកនោះទេឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាជនយើង បន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និង បានជម្រុញឲ្យមូលដ្ឋាន នីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំង ដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័សប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ និងត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន ។

ឯកឧត្តម ចាន់ សារ៉ាន់ បាននាំនូវរបស់ត្រណបដៃមាន អាវយឺត១ មូក១ ថវិកាម្នាក់ៗទទួលបានចំនួន១ម៉ឺនរៀលនិងអាហារសម្រន់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
234 នាក់
ម្សិលមិញ :
180 នាក់
សប្តាហ៍នេះ :
10784 នាក់
ខែនេះ :
32061 នាក់
3 ខែនេះ :
69753 នាក់
សរុប :
753332 នាក់