ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅរសៀលនេះ
Sun,13 November 2022 (Time 08:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 465នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នឹងធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ ស្តីពីលទ្ធផលប្រជុំសំខាន់ៗចំនួន១១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ឯកឧត្តម គង់ ភោគ បានបង្ហើបយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ តាមគម្រោងនៅនៅវេលាម៉ោង៣៖៤០នាទីរសៀល សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទព័ត៌មានពីលទ្ធផលសំខាន់ៗដែលកើតចេញពីកិច្ចប្រជុំទាំងអស់១១ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលរៀបចំនៅរាជធានីភ្នំពេញ»។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានបានឱ្យដឹងដែរថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ាន ក៏បានចេញផ្សាយសៀវភៅដែលមានចំណងជើងថា «កិច្ចសហប្រតិបត្តិការអាស៊ានបូក-បី ១៩៩៧-២០២២ ក្នុងឱកាសខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក-បី» ដែលបង្ហាញពីសមិទ្ធផលធំធេងនៃកិច្ចសហប្រតិបត្តិការមួយក្នុងក្របខ័ណ្ឌរវាងប្រទេសទាំង១៣។

សូមជម្រាបថា កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
912 នាក់
ម្សិលមិញ :
746 នាក់
សប្តាហ៍នេះ :
8933 នាក់
ខែនេះ :
29429 នាក់
3 ខែនេះ :
123127 នាក់
សរុប :
1351853 នាក់