ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើសារជូនប្រជាពលរដ្ឋដោយបញ្ជាក់អំពីស្ថានភាពសុខភាពរបស់សម្តេច ក្រោយរកឃើញជំងឺកូវីដ១៩ ពេលអញ្ជើញចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។តាមរយៈសារសំឡេងនេះ សម្ដចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាជំងឹកូវីដ១៩ គឺជារឿងតូចតាចនោះទេសម្រាប់សម្ដេច ប៉ុន្ដែអ្វីដែលសម្ដេចមានកង្វល់ធំជាងគេ តើមេដឹកនាំដែលចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ីនិងការវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ មានវិជ្ជមានកូវីដឬអត់ ដែលនេះទើបជាបញ្ហាកង្វល់ធំរបស់សម្ដេច។សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា មេដឹកនាំបណ្ដាប្រទេសដែលប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៉ី ក្នុងកិច្ចប្រជុំ G20 នោះ គឺភាគច្រើនស្ទើទាំងអស់ចេញពីកម្ពុជាទៅ ក្នុងនោះប្រធានាធិបតីឥណ្ឌូនេស៉ី ជាប្រធានអាស៊ានបន្ដវេនពីសម្ដេចនោះ គឺនៅជាប់ជាមួយសម្ដេចជានិច្ច។ ក្រៅពីនោះមានមេដឹកនាំមួយចំនួនទៀត ក៏នៅជាប់គ្នា ចាប់ដៃគ្នា ហើយធ្វើដំណើរជាមួយទៀត រាប់ទាំងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលអង្គុយទទួលទានអាហារជាប់សម្ដេច៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា