ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក​ ស្រុង​ វ៉ាន់ណូ​ ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ការ​ពារ​កូនខ្មែរ​ F.N.C.P.C.K រួមនឹង​ក្រុម​ការងារ​ សហភាព​សហជីព​មរតកជាតិកម្ពុជា​CCTUH បានយកនាំអំណោយចែកជូនកុមារកំព្រា៦៥នាក់ នៅមណ្ឌលកុមារកំព្រា នួន អក ព្រៃជុំ ស្ថិតក្នុងសុ្រកឧដុង្គ ខេត្តកំពង់ស្ពឺ។
Sun,20 November 2022 (Time 05:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 435នាក់)

ថ្ងៃ អាទិត្យ ១២ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២លោក​ ស្រុង​ វ៉ាន់ណូ​ ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ការ​ពារ​កូនខ្មែរ​ F.N.C.P.C.K រួមនឹង​ក្រុម​ការងារ​ សហភាព​សហជីព​មរតកជាតិកម្ពុជា​CCTUH បានយកនាំអំណោយចែកជូនកុមារកំព្រា៦៥នាក់ នៅមណ្ឌលកុមារកំព្រា នួន អក ព្រៃជុំ ស្ថិតក្នុងសុ្រកឧដុង្គ ខេត្តកំពង់ស្ពឺ។

ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ម្យ៉ាងក្នុងន័យ រំលែកការលំបាកមួយផ្នែកដល់ប្អូនៗជាកុមារកំព្រានោះ លោក​ ស្រុង​ វ៉ាន់ណូ​ ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ការ​ពារ​កូនខ្មែរ​ F.N.C.P.C.K រួមនឹង​ក្រុម​ការងារ​ សហភាព​សហជីព​មរតកជាតិកម្ពុជា​CCTUH​ បានសហការនាំ​យក​អំណោយ​ ចែក​ជូន​ដល់កុមារកំព្រា​៦៥នាក់ មណ្ឌល​កុមារកំព្រា​ នួនអក​ ព្រៃជុំ​ ភូមិព្រៃជុំ​ ឃុំយុទ្ធសាមគ្គី​ ស្រុក​ ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។
ក្នុងនោះសម្ភារៈរួមមាន ៖
១ /អង្ករ ៣០០គីឡូ
២/ មី និងទឹកសុទ្ធ ៥កេស
៣/ ទឹកត្រី និងទឹកសុីអាវ ៦យូ
៤/ សៀវភៅ ប៊ិច និងថវិកាមួយចំនួន
បន្ទាប់មកក្រុមការងារបានរៀបចំញុំនំបញ្ចក់៥០គីឡូ ដល់ប្អូនៗកុមារកំព្រាផងដែរ ។TV

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
585 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8284 នាក់
ខែនេះ :
32753 នាក់
3 ខែនេះ :
121221 នាក់
សរុប :
1358479 នាក់