ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សកម្មភាពថ្នាក់ដឹកនាំស្រុកបាន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យហ៊ុនសែនកោះញែក
Thu,13 January 2022 (Time 08:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 555នាក់)

កោះញែក៖ ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក យូ ចន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម នីអភិបាល នៃគណៈអភិបាលស្រុកកោះញែក ត្រូវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលប្រចាំឆ្នាំសិក្សា២០២២ នៅវិទ្យាល័យហ៊ុនសែនកោះញែក ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់
លោក លោកស្រី មន្ត្រីរាជការ ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិក្សានុសិស្សគ្រប់ថ្នាក់ក្នុងឆ្នាំសិក្សាទាំងអស់។

នៅក្នុងវរោកាសដ៏ប្រពៃនេះ លោក យូ ចន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក បានអានសុន្ទរកថាដ៏ថ្លៃថ្លាប្រកបដោយអត្ថន័យខ្លឹមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបានធ្វើការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក៏ដូចជាផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែង យកចិត្តទុកដាក់សិក្សារៀនសូត្រតាមការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូដើម្បីក្លាយជាសិស្សល្អ រៀនពូកែ នឹងអាចប្រឡងជាប់ឡើងថ្នាក់ជាបន្តបន្ទាប់ទៀត។ ពីព្រោះថាចៅៗទាំងអស់គ្នាសុទ្ធតែជាសសរទ្រូងដ៏រឹងមាំសម្រាប់ទ្រទ្រង់ប្រទេសជាតិនាពេលអនាគត។ដូច្នេះហើយចៅៗទាំងអស់ត្រូវតែធ្វើយ៉ាងណាទាមទារយកការសិក្សានេះឲ្យបាន ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ។
ជាទីបញ្ចប់លោកប្រធានបានជូនសារ៉ុងចំនួន៥២បន្លាស់ដល់លោកគ្រូ អ្នកគ្រូ ទុកជាចំណងដៃវត្ថុអនុស្សាវរីយ៍ប្រចាំឆ្នាំសិក្សា២០២២ ព្រមទាំងចូលរួមឧបត្ថម្ភ ប៊ិច សៀវភៅ ទឹកត្រី ទឹកស៊ីអុីវមួយចំនួនដល់សិស្សានុសិស្សដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានក្នុងវិទ្យាល័យហ៊ុនសែនកោះញែកផងដែរ។

លោក ឌឹម នី អភិបាល នៃគណៈអភិបាលស្រុក បានឡើងអានរបាយការណ៍ស្តីពីដំណើរការណ៍នៃ ការបើកសាលាឲ្យសិស្សចូលរៀនឡើងវិញ ឆ្នាំសិក្សា២០២២ ក៏ដូចជាថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់ក្មួយៗសិក្សានុសិស្សគ្រប់ថ្នាក់នៃឆ្នាំសិក្សាទាំងអស់ នឹងថ្លែងអំណរគុណដល់សប្បុរសជនដែលបានសហការចូលរួមឧបត្ថម្ភ
ប៊ិច សៀវភៅ និងថវិកាមួយចំនួនជូនដល់សាលារៀន។

បន្ទាប់មកអញ្ជើញគណៈអធិបតីដល់កិត្តិយសក្នុងការប្រគល់ប័ណ្ណសរសើរជូនដល់សិស្សានុសិស្សដែលរៀនជាប់ចំណាត់ថ្នាក់លេខ០១ លេខ០២ និងលេខ០៣ ប្រចាំឆ្មាំ២០២១ នឹងជូនពរឯកឧត្តម លោកជំទាវ អស់ លោក លោកស្រីភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់មានសុខភាពល្អកម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃនឹងជៀសផុតពីជំងឺកូវីដ-១៩គ្រប់ៗគ្នា ដោយរក្សាវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
191 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9704 នាក់
ខែនេះ :
41388 នាក់
3 ខែនេះ :
127182 នាក់
សរុប :
1301753 នាក់