ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេច ហេង សំរិន អញ្ជើញចុះពិនិត្យការកសាងសមិទ្ធផលនានានៅស្រុកពញាក្រែក និងស្រុកកំចាយមារ
Sat,01 January 2022 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 395នាក់)

ត្បូងឃ្មុំ+ព្រៃវែង ៖ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំក្រុមការងារចុះពិនិត្យការកសាងសមិទ្ធផលនានា មានសាលារៀន មណ្ឌលសុខភាព ហេដ្ឋាចរនាសម្ព័ន្ធក្នុងវត្តអារាម ដែលជាអំណោយរបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សាជូនប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្តេចបានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំអនុវត្តគម្រោងសាងសង់សមិទ្ធផលនានា សម្រេចតាមផែនការទោះបីក្នុងពេលជំងឺកូវីដ១៩រាតត្បាតយ៉ាងណាក្តី សម្រាប់បម្រើដល់សេចក្តីត្រូវការ សម្រួលការរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរឡើង ទំាងនៅក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រ។ សម្តេចបានជំរុញក្រុមការងារបន្តយកចិត្តទុកដាក់សាងសង់សំណង់ទំាងនោះប្រកបដោយគុណភាពនិងសោភ័ណភាព ដើម្បីទុកជាផលប្រយោជន៍សង្គមបានយូរអង្វែងតទៅ។

នៅក្នុងនោះសម្តេចបានពន្លឿនដល់ក្រុមការងារបំពេញកិច្ចការនៅសេសសល់ក្នុងការសាងសង់អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ដែលជាអំណោយរបស់សម្តេច ឲ្យបានរួចរាល់មុនបវេសនកាលខាងមុខនេះ ដើម្បីផ្តល់ជូនសិស្សានិសិស្សបានចូលរៀនសូត្រទាន់ពេលវេលា ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមដល់ក្រុមការងារទំាងអស់បន្តតាមដានយកចិត្តទុកដាក់ក្តាប់ឲ្យបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋនិងជូយដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ លើគ្រប់វិស័យ ពិសេសបន្តចុះអប់រំ ណែនាំដល់ពលរដ្ឋឲ្យបន្តអនុវត្តវិធានការសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ និងរក្សាអនាម័យក្នុងការរស់នៅជាប្រចំា ដើម្បីថែរក្សាសុខភាព និងចៀសឆ្ងាយពីជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
202 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2718 នាក់
ខែនេះ :
18034 នាក់
3 ខែនេះ :
67869 នាក់
សរុប :
862084 នាក់