ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ និងលើកទិសដៅបន្តអាណត្តិទី៥របស់គណៈកម្មាធិការគណបក្សឃុំពងទឹក
Mon,17 January 2022 (Time 08:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 279នាក់)

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ ឆ្នាំ២០១៧ ២០២២ និងលើកទិសដៅអនុវត្តបន្តអាណត្តិទី៥ ២០២២ ២០២៧ របស់គណៈកម្មាធិការគណបក្សឃុំ ពងទឹក ក្រោមអធិបតីភាពឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាកទំនងរដ្ឋសភា ព្រឹទ្ធសភានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំពងទឹក រួមទាំងសមាជិក សមាជិកា ជាច្រើននាក់ផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍ សកម្មភាពការងារ របស់ សមាជិកសមាជិកានៃគណបក្ស ប្រជាជនកម្ពុជា ឃុំ ពងទឹក អស់រយៈពេល៥ ឆ្នាំចាប់ឆ្នាំ២០១៧ដល់២០២២កន្លងមកឯកឧត្តម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំពងទឹកបានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារកម្លាំងកាយចិត្តរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជន ឃុំពងទឹក ដែលបានចូលរួមចំណែកលើកកម្ពស់ និងគាំទ្រនូវគោលនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់។

ឯកឧត្តម រស់ ផារិទ្ធិ ក៏បានបន្តទៀតថា ក្រោមការដឹកនាំប្រព័ន្ធប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេស កម្ពុជាមួយនេះ ទទួលបាននូវសិទ្ធិសេរីភាព ថេរភាពនយោបាយ សន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ។

ឯកឧត្តម ចាន់ កុលបុត្រ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ឲ្យទទួលបាន ៧អាសនៈលើ ៧ អាសនៈនៅមូលដ្ឋានឃុំរបស់យើង។

ឯកឧត្តមក៏បានស្នើឲ្យពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាគ្នាឲ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលឲ្យផុសផល។

ឯកឧត្តមបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានសារសំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបានបន្ថែមថា ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកសូមបានអំពាវនាវឲ្យប្រជាជនទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងអាជ្ញាធរត្រូវជម្រុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័សផងដែរដើម្បីមានភាពសុាំជាមួយជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ក្នុងនោះដែរឯកឧត្តមក៏បានដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឲ្យសមាជិក សមាជិកា ទាំងអស់ដើម្បីខិតខំអនុវត្តបន្តទៀត មានដូចជា៖

១, ជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ដែលនៅសល់ គម្រោងមូនិថិរបស់ឃុំរួចរាល់នៅអាណត្តិទី៥

២, ខិតខំជំរុញចលនាបង្កបង្កើនស្រូវរដូវប្រាំងឲ្យមានកំណើនទិន្នផលខ្ពស់ ដើម្បីធានាការផ្គត់ផ្គង់ជីវភាព និងបំរើកា និងការដាំបន្លែផ្គត់ផ្គង់ទីផ្សាររកប្រាក់ចំណូល លើកកម្ពស់ជីវភាពកសិករឲ្យកាន់តែប្រសើរឡើង លើកទឹកចិត្តជំរុញក សត្វ វារីវប្បកម្មឲ្យមានសន្ទុះកើនឡើង ខិតខំថែទាំសត្វពាហនៈ និងគ្រប់គ្រងធនធានមច្ឆាជាតិឲ្យបានម៉ឹងម៉ាត់។ ៣,លើកទឹកចិត្តប្រជាពលរដ្ឋក្រីក្រក្នុងការកម្ចីប្រាក់ពីធានាមីក្រូហិរញ្ញវត្ថុ ដែលមានការប្រាក់ទាប់មកបំរើឲ្យផលិតក កម្ម លើកកម្ពស់ជីវភាពគ្រួសារនិងសហគមន៍ ក្រុមហ៊ុនឯកជនកម្ចីប្រាក់ធានាគារមីក្រូហិរញ្ញវត្ថុពង្រីកការងារឲ្យប ពលរដ្ឋក្នុងឃុំមានការរីកចំរើនគ្រប់គ្រួសារ។

៤, បន្ទប់ពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលខ្វះដីសាងសង់លំនៅដ្ឋាន ខ្វះដីបង្កបង្កើនផលដើម្បីស្នើរ ជួយផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីសម្រួលការរស់នៅរបស់បងប្អូនឱ្យមានស្ថេរភាព ក្នុងករណីដែលបងប្អូនគ្មាន ម្បទាន ហើយដីសម្បទាននៅឆ្ងាយបងប្អូនមិនព្រមទៅ និងខិតខំគ្រប់វិធីទំនាក់ទំនងដើម្បីឲ្យបងប្អូនមានការងាររក ចំណូល មានលទ្ធិភាពទិញដីសាងសង់លំនៅដ្ឋានឲ្យបានគ្រប់គ្រួសារ។

៥, បន្តពង្រឹងសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំ ធានាបម្រើជួនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយ ខិតខំបំបាត់ឲ្យអស់នៅបាតុភាពគ្រប់យ៉ាង ស្ត្រីនិងទារកទទួលបានការយកចិត្តទុកដាក់ពីមណ្ឌលសុខភាពចលនា ឲ្យទៅពិនិត្រ ឱ្យបានទៀងទាត់គ្រប់ៗគ្នា។

៦, ខិតខំជំរញការបង្កើនមតេយ្យសិក្សាសហគមន៏ នៅតាមភូមិឲ្យបានគ្រប់ភូមិ ចលនាកុមារអាយុ ៣ ឆ្នាំឲ្យបានចូលរៀនឲ្យគ្រប់ៗគ្នា និងឲ្យចប់មធ្យមសិក្សាបឋមភូមិខិតខំពង្រឹងការពិភាក្សារទំនាកទំនងរវាងសាលា និងសហគមន៍រួមគ្នាអប់រំកុមារយុវជនឲ្យបានរៀនសូតក្លាយជាសិស្សល្អពលរដ្ឋល្អ។

៧, ធនធានទឹកជំរុញការស្តាយប្រព័ន្ធប្រឡាយចែកចាយទឹកដែលមានស្រាប់ ដើម្បីមានទឹកស្រោចស្រប់ស្រូវរដូវ វវស្សាឲ្យបានគ្រគ្រាន់។

៨,អគ្គិសនីជាតោការណ៍ ការខិតខំទំនាក់ទំនងជាមួយអង្គភាពអគ្គីសនី តភ្ជាប់បណ្ដាញឱ្យបានគ្រប់ភូមិក្នុងឆ្នាំ២០២២ឬយឺត បំផុតនៅឆ្នាំ២០២៣ឱ្យមានភ្លើងអគ្គីសនីប្រើប្រាស់គ្រប់គ្រួសារ។ – ចលនាប្រជាពលរដ្ឋដាំដំណាំបន្លែបង្ការដើម្បីផ្គត់ផ្គង់គ្រួសារ និងតម្រូវការរបស់ទីផ្សារ។ – រៀបចំបង្គោលអំពូលភ្លើងសូឡារនៅទីប្រជុំជនក្នុងឃុំ និងនៅមណ្ឌលសុខភាពឃុំ។

៩, គមនាគមន៍ភូមិមិនទាន់មានផ្លូវទំនាក់ទំនង ងាយស្រួលដល់ភូមិនីមួយៗរៀបចំតភ្ជាប់ផ្លូវពីភូមិមួយទៅភូមិមួយទៀតឲ្យបានងាយស្រួលគ្រប់ភូមិ។ -ភូមិដែលមានផ្លូវងាយស្រួលហើយត្រូវខិតខំបន្ថែមក្រាលខ្សាចភ្នំឲ្យបានគ្រប់ភូមិ។

១០, ពង្រឹងទំនាក់ទំនងសហការជាមួយឃុំជាប់ព្រំប្រទាល់ចាមួយគ្នាលើគ្រប់វិស័យ ពង្រឹងទំនាក់ទំនងជាមួយគ្នាព្រំដែនគ្រប់ ច្រកសការប្រតិបត្តិការជាមួយបណ្តារកម្លាំង និងអាជ្ញារធ័រវៀតណាមដើម្បីរួមគ្នាកសាងព្រំដែនសាមគ្គីភាពឯកភាពសហ ប្រតិបត្តិការ និងអភិវឌ្ឍន៍។

១១, ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព (៧ចំណុច) សមិទ្ធផលទាំងឡាយដែលសម្រេចបានខាងលើគឺជាស្មារ ដៃរួម ដោយមានការជួយដល់មូលនិធិរបស់រាជរដ្ឋាភិបាល និងការដឹកនាំខេត្តស្រុក ការឧបត្ថមដោយស្មោះរបស់ក្រុម ការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស សប្បុរសជនលើគ្រប់វិស័យ និងការចូករួមយ៉ាងសកម្មរបស់បងប្អូនប្រជា ពលរដ្ឋទួទាំងឃុំផងដែរ ជាពិសេសធ្លុងសាមគ្គីជាតិ ឯកភាពជាតិរបស់ក្រុមប្រឹក្សាឃុំ និងឆន្ទះសកម្មភាពក្លាយជាកម្លាំងដ៍ ស្រួចស្រាវសម្រេចភារកិច្ចអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ ៥ឆ្នាំកន្លងមកប៉ុន្តែក៏ជាបញ្ហាសេសសល់ខ្លះ លេចឡើងដែលឆ្លើយតប តម្រូវការសំពររបស់ប្រជាពលរដ្ឋ មិនទាន់បានល្អប្រសើរដែលក្រុមប្រឹក្សាឃុំ និងខិយខំបន្តទៀតដើម្បីដោះស្រាយជាជំហ៊ា នៗតាស្ថានភាពជាក់ស្តែង ដែលលបានលើកទិសដៅភារកិច្ចបន្ត និងកម្មវិធីអភិវឌ្ឍន៍ឃុំ៥ឆ្នាំខាងមុខ ២០២២-២០២៧ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
497 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6269 នាក់
ខែនេះ :
32519 នាក់
3 ខែនេះ :
69414 នាក់
សរុប :
759657 នាក់