(កណ្តាល) ៖ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលលើកទី៧ ស្តីពី “ជំនាញសរសេរព័ត៌មានស៊ីជម្រៅនិងការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ” នៅទីស្នាក់ការរបស់ខ្លួនក្នុង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ដែលមានសិក្ខាកាមជាចាងហ្វាងនិងអ្នកសារព័ត៌មានបានចូលរួមសរុបចំនួន៦៩នាក់មកពីតាមបណ្តារាជធានី-ខេត្ត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។វគ្គបណ្តុះបណ្តាលនេះមាន ឯកឧត្តម មឿន ឈានណារិទ្ធ ជាគ្រូបង្គោល ក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ អញ្ជើញបើកវគ្គ និង ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជា ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន អញ្ជើញបិទវគ្គនេះផងដែរ។ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាគ្រូបង្គោល បានជម្រាបពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងនិងជំនាញដល់សិក្ខាកាមនូវរបៀបយកព័ត៌មាននិងសរសេរព័ត៌មានដែលស៊ីជម្រៅនិងប្រកបដោយវិជ្ជាជីវៈ៖ របៀបជ្រើសរើសប្រធានបទ សេចក្តីផ្តើមដែលទាក់ទាញ តួសេចក្តី ចុងបញ្ចប់សេចក្តី រចនាសម្ព័ន្ធអត្ថបទព័ត៌មាន បច្ចេកទេសសម្ភាសន៍ ក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់សារព័ត៌មាន សិទ្ធិសេរីភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងការអនុវត្តអាជីពផ្នែកសារព័ត៌មាន។លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា មានសម្តែងក្តីសប្បាយរីករាយ មានមតិស្វាគមន៍សិក្ខាកាម និង ថ្លែងអំណរគុណ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃដើម្បីចូលរួមបើកនិងបិទវគ្គបណ្ដុះបណ្ដាលនេះ ដោយបានផ្ដល់ភាពកក់ក្តៅ អនុសាសន៍និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពបងប្អូនអ្នកសារព័ត៌មានយើង គោរពក្រមសីលធម៌និងវិជ្ជាជីវៈ ដែលជាអាវក្រោះដ៏សំខាន់ ដើម្បីការពារខ្លួនយើងក្នុងអាជីពជាអ្នកសារព័ត៌មាន។លោកប្រធាន ទេស វិបុល បន្ថែមថា វគ្គបណ្ដុះបណ្ដាលលើកទី៧នេះ ប្រារព្ធឡើងដោយមិនមានជំនួយឧបត្ថម្ភគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលណាមួយឡើយ ប៉ុន្តែកើតឡើងពីការចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក និង ការរួបរួមសាមគ្គីគ្នារបស់បងប្អូនអ្នកសារព័ត៌មានដែលបានអញ្ជើញមកពីគ្រប់ទិសទី ជួយឧបត្ថម្ភគាំទ្រទាំង សម្ភារ ថវិកា ស្មារតី ឲ្យវគ្គបណ្ដុះបណ្ដាលនេះប្រារព្ធទៅគួរជាទីមោទនៈ។មានមតិសំណេះសំណាល បើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ផុស សុវណ្ណ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មានយើង។ សម្រាប់ឯកឧត្តមផ្ទាល់ សូមសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលបានរួមចំណែកជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានជាច្រើនវគ្គ និងបានជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតទីទ័លក្រ ជួបការលំបាក ជួបឧបទ្ទវហេតុដោយចៃដន្យផ្សេងៗ ព្រមទាំងជួយការពារផ្នែកផ្លូវច្បាប់ ដល់បងប្អូនអ្នកសារព័ត៌មានដែលរងបណ្តឹងផ្សេងៗឬមានក្តីក្តាំនៅតុលាការជាដើម។ឯកឧត្តមបានក្រើនរំលឹកឲ្យបងប្អូនអ្នកសារព័ត៌មាន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចុះយកព័ត៌មាននិងការផ្សាយផ្ទាល់ផ្សេងៗ ដោយត្រូវតែប្រកាន់យកជានិច្ចនូវក្រមសីលធម៌និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវដើម្បីជៀសផុតអំពីបញ្ហានិងរឿងរ៉ាវដែលកើតឡើងចំពោះខ្លួនយើងក្នុងអាជីពជាអ្នកសារព័ត៌មាន។មានមតិថ្លែងនៅក្នុងការបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន បានសម្តែងនូវការកោតសរសើរថ្នាក់ដឹកនាំសមាគមចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងថ្នាក់ដឹកនាំសមាគម ហើយឯកឧត្តមបានមានមតិផ្ដាំផ្ញើចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវចេះរួបរួមសាមគ្គីគ្នា ជួយយកអាសារគ្នា ស្រឡាញ់រាប់អានគ្នា នឹងត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវក្រមសីលធម៌និងវិជ្ជាជីវៈគ្រប់ពេលវេលាទាំងអស់ ដើម្បីការពារខ្លួនយើង។ជាចុងក្រោយឯកឧត្តមក៏បានសំណូមពរដល់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាពិនិត្យលទ្ធភាពបើកវគ្គបណ្ដុះបណ្ដាលដល់បងប្អូនអ្នកសារព័ត៌មានយើងជាបន្តបន្ទាប់ទៅទៀត ដើម្បីរួមចំណែកជាមួយក្រសួងព័ត៌មាន ជួយដល់បងប្អូនអ្នកសារព័ត៌មាន ឲ្យពួកគាត់មានការយល់ដឹងអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ច ចំណេះដឹង សមត្ថភាព របស់ខ្លួន នៅក្នុងសង្គមប្រជាធិបតេយ្យនិងនិងសង្គមមានសុខសន្តិភាព ដោយដើរតួជាព្រាបនាំសារប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈគ្រប់ពេលវេលា។ថ្លែងក្នុងឱកាសបិទកម្មវិធីនោះដែរ លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា អនុប្រធានទី ២ នៃសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ ជួយឧបត្ថមជា ថវិកានិងសម្ភារ ដល់ លោក អ៊ុ សារិន ប្រធានសមាគមការពារអ្នកកាសែត ដែលមានវ័យចាស់ជរាហើយមានជំងឺប្រចាំកាយទៀតផង។នៅចុងបញ្ចប់នៃកម្មវិធីវគ្គបណ្ដុះបណ្ដាលក៏មានការចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ជាអ្នកសារព័ត៌មានទាំងអស់ព្រមទាំងមានការជួបជុំគ្នាពិសារអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសជាភាតរភាព ដ៏សប្បាយរីករាយបំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា