ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រី សាយ សំអាល់ ៖ ជោគជ័យរបស់គ្រូពេទ្យមិនត្រឹមតែមើលអ្នកជំងឺជានោះទេ គឺកុំឱ្យមានអ្នកជំងឺច្រើន
Tue,18 January 2022 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 231នាក់)

ខេត្តកណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ជោគជ័យរបស់យើងជាគ្រូពេទ្យមិនមែនត្រឹមតែមើលអ្នកជំងឺជានោះទេ ជោគជ័យរបស់យើងគឺកុំឱ្យមានអ្នកជំងឺច្រើន»។ ឯកឧត្តមមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃ១៧ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការមន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ ដែលមានការអញ្ជើញរូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃអគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមាន ការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត ស្នងការខេត្ត បុគ្គលិកនៃមន្ទីរព្យាបាល និងសម្ភពចតុមុខជាច្រើនរូបទៀត។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងទៀតថា ក្នុងនាមយើងជាគ្រូពេទ្យត្រូវបើកចិត្តឱ្យទូលាយ និងមានចរិតសិក្សាស្រាវជ្រាវទើបកន្លែងព្យាបាលរបស់យើងមានប្រសិទ្ធភាព ដោយផ្អែកលើគុណតម្លៃស្នូល គឺ គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏កោតសរសើរដល់មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ ដែលទទួលបានការអនុញ្ញាតពីបេឡាសន្តិសុខសង្គម (បសស) លើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជូនសមាជិក សមាជិកា បេឡាសន្តិសុខសង្គម ដែលស្របទៅនឹងគោលនយោបាយគាំពារវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ហើយនេះជាចំណុចពិសេស។

ឯកឧត្តមបន្តថា មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ គឺជាមូលដ្ឋានសេវាសុខាភិបាលឯកជនមួយ ដែលបានជួយបំពេញ និងបម្រើសេវាសុខាភិបាល ជូនបងប្អូនកម្មករ និយោជិត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រប្រកបដោយគុណភាពប្រសិទ្ធភាព និងក្នុងគោលបំណងបង្ខិតសេវាឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ឯកឧត្តមចាត់ទុកថា នេះគឺជាការចូលរួមសំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់យើងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថា មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ នឹងប្រែក្លាយទៅជាកន្លែងបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិតវ័យក្មេងជាច្រើនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
219 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5991 នាក់
ខែនេះ :
32241 នាក់
3 ខែនេះ :
69136 នាក់
សរុប :
759379 នាក់