ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែងគ្រោងដាក់ឲ្យដំណើរក្នុងពេលឆាប់ៗខាងមុខ ខណៈការសាងសង់សម្រេចបាន៩៨%ហើយ
Tue,18 January 2022 (Time 07:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 298នាក់)

ខេត្តស្ទឹងត្រែង ៖ ទឹកស្អាតត្រៀមនឹងផ្តល់សេវាផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅពេលឆាប់ៗខាងមុខដ៏ខ្លីនេះហើយ ។ នេះបើតាមការមានប្រសាសន៍ឲ្យដឹង របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៦មករា២០២២ម្សិលមិញនៅស្ថានីយទឹកស្អាត ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

នាឱកាសចុះពិនិត្យសមិទ្ធិផលស្ថានីយទឹកស្អាតនោះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត ផ្នែកផ្គត់ផ្គង់ទឹកស្អាត ដែលមានទំហំធំជាងគេនៅខេត្តភូមិភាគឦសាន ដែលបានស្ថាបនាឡើងក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ និងបានប្រើប្រាស់ហិរញ្ញប្បទានឥណទានរបស់ធនាគាអភិវឌ្ឍអាស៊ីហៅកាត់ថាADB ធ្វើឲ្យសម្រេចផែនការឆ្នាំ២០២៥ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេស រដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ស្ថានីយទឹកស្អាតនេះផងដែរ ខាងមន្ត្រីជំនាញបាននឹងកំពុងរៀបចំពន្លឿនការតបណ្តញទឹកចូលផ្ទះប្រជាពលរដ្ឋឲ្យបានរួចរាល់ឆាប់ៗនេះហើយ ទើបបើកសម្ពោធប្រើប្រាស់ជាផ្លូវការ ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថានីយផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្ទឹងត្រែង នឹងបើកសម្ពោធឲ្យប្រើប្រាស់នៅមុនចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះហើយ ។

លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋាករទឹកខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការចាំបាច់នេះ ក្រុមការងារផ្នែករដ្ឋាករទឹក និងបង្កើនការពន្លឿនផ្នែកតបណ្តាញជូនអតិថិជនទាំងចាស់ និងថ្មី ឲ្យបានទាន់ពេល នៅក្នុងដំណាច់ខែកុម្ភៈខាងមុខនេះ តែក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ មកបំពេញពាក្យស្នើសុំឲ្យបានរួសរាន់គ្រប់គ្នា ដើម្បីងាយស្រួលដល់ក្រុមការងារ ស្គាល់ទីតាំងឲ្យបានច្បាស់ នឹងចុះទៅតបណ្តាញថ្មីជូនបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ស្ថានីយទឹកស្អាតដ៏ធំមួយនេះ បានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង១៧.០០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់ព្រះបាទ ក្រុង.ខេត្តស្ទឹងត្រែង ដោយបានស្ថាបនាឡើង ក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ និងបានប្រើប្រាស់នូវហិរញ្ញប្បទាន ឥណទានរបស់ធនាគាអភិវឌ្ឍន៍អាស៊ីនដែលហៅកាត់ថា (ADB) ហើយនៅថ្ងៃអនាគត អាចចែកចាយ និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់បានទូទាំងខេត្តបពីព្រោះទីតាំងស្ថានីយនេះមាន រយៈកម្ពស់រហូតទៅដល់៥៥ម៉ែត្រផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
233 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6005 នាក់
ខែនេះ :
32255 នាក់
3 ខែនេះ :
69150 នាក់
សរុប :
759393 នាក់