ខេត្តព្រះសីហនុ ៖ ឆ្លៀតឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ លោក អួនថង ខៅផាន់ (Ounethouang Khaophanh) អនុរដ្ឋមន្ត្រី បានដឹកនាំប្រតិភូក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដើម្បីជំរុញការងារបន្ថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ក៏បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ ជាមួយលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត (Suanesavanh Vignaket) រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ តាមរយៈប្រព័ន្ធវីដេអូ ដែលខកខានមិនបានមកចូលរួមដោយផ្ទាល់ដោយសារមានធុរៈចាំបាច់បន្ទាន់។អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ នឹងផ្តោតលើ៖១៖ ការសម្រួលការធ្វើដំណើរការឆ្លងកាត់ព្រំដែន និងបែបបទផ្សេងៗឲ្យមានភាពងាយស្រួលដល់អ្នកដំណើរនៅពេលឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។២៖ ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពជំនាញតាមរយៈការរៀបចំ និងចូលរួមសិក្ខាសាលា សន្និសីទ វគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំផ្សេងៗ។៣៖ បន្តជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ និងដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ស្ថាប័នរដ្ឋ និងផ្នែកឯកជន ព្រមទាំងអ្នកសារព័ត៌មាន។៤៖ ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS កិច្ចសហប្រតិបត្តិការ CLMV កិច្ចសហប្រតិបត្តិការ CLV។ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពជាភ្ញៀវទេសចរ ដែលធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកពីអតីតកាល។ភាគីឡាវបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តល់ជំនួយវ៉ាក់ស៉ាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋឡាវ និងផ្តល់បរិក្ខាពេទ្យ និងសម្ភារៈផ្សេងៗសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះក្នុងប្រទេសឡាវ។សូមរំលឹកថា កម្ពុជា និងឡាវតែងគាំទ្រគ្នាជានិច្ចទាំងនៅក្នុងការចូលរួមកម្មវិធីអន្តរជាតិនានាដែលរៀបចំដោយប្រទេសនីមួយៗ។ ដោយឡែក នាព្រឹត្តិការណ៍នេះ លោកស្រីរដ្ឋមន្រ្តីឡាវបានបញ្ជាក់ពីការចូលរួម និងស្វះស្វែងក្នុងការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះតាមផ្លូវគោក ប៉ុន្តែដោយមានធុរៈចាំបាច់បន្ទាន់ ទើបលោកស្រីចាត់តាំងលោកអនុរដ្ឋមន្រ្តីដឹកនាំប្រតិភូចូលរួមជំនួស៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា