ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ ២០២៣ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រីប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២១ នាក់ ។គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០២២ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា។ អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំ ឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ ២០២៣ ដោយលោកនាយកសាខា។ ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារបន្តឆ្នាំ ២០២៣ ។ ពិនិត្យ និងឆ្លងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ២០២៣ ដើម្បីអនុម័ត និងអនុសាន៍ផ្សេងៗ ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ថវិកាដែលបានចំណេញពីការលក់សន្លឹកឆ្នោត ដល់អនុសាខាក្រុង ស្រុកទាំង ៨ និងថវិកាឧបត្ថម្ភប្រចាំខែរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់អនុសាខាស្រុកស្វាយជ្រំដើម្បីទិញសម្ភារៈ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុក៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា