ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ជួសជុលផ្លូវ១ខ្សែ ប្រវែង១០គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
Sun,11 December 2022 (Time 10:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 221នាក់)

ខេត្តមណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជាពិសេស លោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ នាយកក្រុមហ៊ុនចំការកៅស៊ូឌីធីស៊ី បានជួសជុលផ្លូវ ១ខ្សែ ប្រវែង ១០គីឡូម៉ែត្រ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា និងសហការី តំណាងឲ្យលោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ បានរៀបចំជួសជុលផ្លូវ១ខ្សែ ប្រវែង១០គីឡូម៉ែត្រ ភ្ជាប់ភូមិពូរ៉ាប៉ែត (អូរទេរ) ឃុំក្រង់តេះ ដល់ផ្លូវបំបែកក្រុមហ៊ុន ដើម្បីដោះស្រាយបន្ទាន់ ជូនប្រជាពលរដ្ឋក្នុងការដឹកកសិផលយកទៅលក់នារដូវប្រមូលផលនេះ។ ម្យ៉ាងទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរពីភូមិដាច់ស្រយាលទៅទីប្រជុំជនផងដែរ។

ការឈូសឆាយជួសជុលផ្លូវ១ខ្សែខាងលើនេះ បងប្អូនប្រជាពលរដ្ឋនៅទីនោះ មានក្តីរំភើបអបអរសាទរជាខ្លាំងដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក ជាពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ដែលបានជួយសម្រួលផ្លូវជូនពួកគាត់ ក្នុងការធ្វើដំណើរទៅមក៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
481 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6253 នាក់
ខែនេះ :
32503 នាក់
3 ខែនេះ :
69398 នាក់
សរុប :
759641 នាក់