ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២១ខែមករា គណៈប្រតិភូដែលដឹកនាំដោយលោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួលស្វាគមន៍ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ក្នុងដំណើរទស្សនកិច្ចនាលើកនេះ លោក Huang Luqi នឹងតំណាងឱ្យនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលកម្ពុជាស្តីអំពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩។ដំណើរទស្សនកិច្ចនាលើកនេះគឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តសេចក្តីណែនាំសំខាន់ៗរបស់ឯកឧត្តមXi Jinpingអគ្គលេខាធិការបក្សស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យឱសថបុរាណចិន និងព្រមទាំងសមិទ្ធផលនៃកិច្ចប្រជុំតាមវីដេអូរវាងនាយករដ្ឋមន្ត្រីទាំងពីរប្រទេសកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរនេះមិនត្រឹមតែនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញយ៉ាងពេញទំហឹងលើទំនាក់ទំនងសិក្សាពីគ្នាទៅវិញទៅមកលើវិស័យឱសថបុរាណនៃប្រទេសទាំងពីរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា