ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី ស្នើឲ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សបន្តពង្រឹង និងពង្រីកនូវសាមគ្គី ការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឲ្យកាន់តែសកម្មជាមួយមហាជន
Sat,22 January 2022 (Time 04:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 540នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហ៊ុន ម៉ានី បានស្នើឲ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សយើង ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឲ្យកាន់តែសកម្មដូចភ្លៀងរលឹមជាមួយមហាជន តាមរយៈការស្វែងយល់ពីបញ្ហានានាដែលពួកគាត់កំពុងជួបប្រទះ និងចូលរួមដោះស្រាយ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃនៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ ក្រៅពីការបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ស្មារតីដែលបានដាក់ចេញនេះ ជាការបង្ហាញឲ្យឃើញផងដែរពីផែនការច្បាស់លាស់របស់គណបក្សយើង ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។

ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត ត្រូវបន្តក្តាប់ឲ្យជាប់នូវគោលនយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថា ជ័យជំនះរបស់បក្សយើងគឺស្ថិតនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់របស់ខេត្ត សម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្គាត់ការការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
275 នាក់
ម្សិលមិញ :
596 នាក់
សប្តាហ៍នេះ :
8354 នាក់
ខែនេះ :
31890 នាក់
3 ខែនេះ :
124008 នាក់
សរុប :
1356781 នាក់