ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលបង្គោល និងអំពូលសូឡាចំនួន ១០០ ពីសប្បុរសជន សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់
Tue,25 January 2022 (Time 07:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 339នាក់)

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលបង្គោល និងអំពូលសូឡារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD តំណាងដោយលោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD លោក អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង និងតំណាងអាជីវករ សេវាករ ពាណិជ្ជករនៅក្នុងខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅអគារក្រុមក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ដែលបានខិតខំយកចិត្តទុកដាក់ និងនាំយកអំណោយ ជាបង្គោល និងអំពូលសូឡា មកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាអំណោយមនុស្សធម៌ ដែលបានផ្តល់ជូនសម្រាប់ការបំភ្លឺនៅក្នុងខេត្ត និងនៅក្នុងសហគមន៍ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានខិតខំប្រឹងប្រែងធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីឲ្យមានការបំភ្លឺនៅតាមសហគមន៍ ស្របតាមយុទ្ធនាការ ដែលក្រុមហ៊ុនបានបង្កើតឡើងគឺ ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង។

ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណជាង១០លាននាក់ នៅក្នុងទីផ្សារចំនួន ១០ប្រទេស។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ នៅក្នុងទ្វីបអាស៊ី និងបានបោះជំហ៊ានចូលក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបថ្មី ដែលមានទស្សនវិស័យក្នុងការផ្តល់បទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រង ហើយក្រុមហ៊ុន បានផ្តោលការយកចិត្តទុកដាក់បំផុតក្នុងការផ្តល់បទពិសោធន៍ និងសេវាកម្មធានារ៉ាប់រង ដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលជាងមុន ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តម បន្ថែមថា តាមរយៈទស្សនវិស័យ និងគោលដៅរបស់ក្រុមហ៊ុននេះ បានធ្វើឲ្យគ្រប់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ មានទំនុកចិត្ត និងបានចូលរួមជាមួយក្រុមហ៊ុន ប្រកបដោយការពេញចិត្ត និងមានភាពជឿជាក់ រហូតស្ម័គ្រចិត្តចូលរួមយុទ្ធនាការ ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង ក្នុងការរួមគ្នាទិញបង្គោល និងអំពូលសូឡាឧបត្ថម្ភជូនសហគមន៍ និងតំបន់ជនបទ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានឲ្យដឹងថា ក្រុមហ៊ុន FWD គឺជាក្រុមហ៊ុនអន្តរជាតិ ដែលមានវត្តមានចំនួន ១០ប្រទេសមកហើយ ហើយក្រុមហ៊ុននេះមានបេសកម្ម និងគោលដៅច្បាស់លាស់ និងផ្តល់បទពិសោធន៍ថ្មី លើសេវាកម្មធានារ៉ាប់រងអាយុជីវិត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត។ លោក បញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីធានារ៉ាប់រង់នៅក្នុងសហគមន៍ ក្នុងគោលដៅ ដើម្បីចូលរួមចំណែកដល់សហគមន៍ ផ្តល់ជាក្តីសង្ឃឹម ជាគន្លឹះបន្ថែមទៀត និងជួយកាត់បន្ថយការលំបាកមួយចំនួន នឹងមួយចំណែកទៀត ក្រុមហ៊ុន FWD ដែលប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងមូលដ្ឋាន និងជាការចូលរួមចំណែកសន្សំសំចៃជាបរិស្ថាន និងជាការតបស្នងដល់អតិថិជន ក្រុមហ៊ុន បានផ្តល់អំពូលសូឡា១ ដល់អតិថិជនម្នាក់ និងសន្សំសម្រាប់ខ្លួនឯង សន្សំសម្រាប់ចូលនិវត្តន៍ សន្សំសម្រាប់បុត្រា បុត្រីជំនាន់ក្រោយ និងមានដាក់ឈ្មោះរបស់ពួកគាត់នៅតាមអំពូលសូឡានីមួយៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
909 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9431 នាក់
ខែនេះ :
29787 នាក់
3 ខែនេះ :
93590 នាក់
សរុប :
964883 នាក់