ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង ប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងសហប្រតិបត្តិការ (SDC) បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងពិនិត្យមើលស្ថានភាពការសិក្សារបស់សិស្ស ដោយមានការចូលរួមពីអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកគ្រូអ្នកគ្រូ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរាយការណ៍ជូនលោកអភិបាលរងខេត្ត និង គណៈ ប្រតិភូ SDC ពីស្ថានភាពទូទៅ ការបណ្តុះបណ្តាល សមិទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និង ផែនការសកម្មភាពនាពេលខាងមុខ ។ លោកប្រធានមជ្ឈមណ្ឌល ក៏បានស្នើសុំឱ្យគណ:ប្រតិភូ SDC ជួយផ្ដល់ការឧបត្ថម្ភជាថវិកា សម្ភារ និងជួយកសាងអគារស្នាក់នៅសម្រាប់សិស្សានុសិស្សផងដែរ ។លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរីបានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SDC ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ក្នុងគោលដៅបណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍជំនាញ និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ លោកអភិបាលរងខេត្ត បានសំណូមពរដល់ទីភ្នាក់ងារ SDC បន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រយ៉ាងពេញទំហឹងដល់មជ្ឈមណ្ឌលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅខេត្តមណ្ឌលគិរី។លោកស្រី ណាឌា អូហ្វីជរ (Nadia Offiger ) នាយករងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និង សហប្រតិបត្តិការ បានថ្លែងកោតសរសើរដល់មជ្ឈមណ្ឌលដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រធានមជ្ឈមណ្ឌល លោកស្រីបានមានប្រសាសន៍ថា ក្រុមការងាររបស់លោកស្រី នឹងយកសំណើរបស់មជ្ឈមណ្ឌល ទៅពិភាក្សាលុប ក្នុងគោលដៅបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមទីជនបទ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវកៅស៊ូចម្ងាយ១៣,៣០គីឡូម៉ែត្រ ()
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី២២ ដល់២៦ ខែឧសភា ()
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករ និយោជិតជាង២០០នាក់ នៅក្រុមហ៊ុន ឌី ធី ស៊ី គ្រុប ក្នុងស្រុកពេជ្រាដា ()
លោកស្រីមេធាវី ហ៊ន ណារី ឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារចុះជួយភូមិអង្គរជ័យលើ ()
ប្រជាពលរដ្ឋខ្វះខាតចំនួន ១៩៥គ្រួសារ នៅស្រុកកោះញែក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ()
វីដែអូ
ចំនួនអ្នកទស្សនា