ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាលើឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ជាង ១៥០០លានដុល្លារ
Thu,08 December 2022 (Time 02:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 176នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា ខណៈដែលពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ​ការចុះហត្ថលេខានេះ ​នឹងធ្វើឡើងរវាងឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ​និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ក្នុងពេលជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ​ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណ​កូរ៉េ​ប្រចាំកម្ពុជា ​ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ​សម្រាប់គម្រោងចំនួន២ ។

ប្រភពបានបន្ថែមថា សម្រាប់គម្រោងចំនួន២នោះ រួមមាន ទី១. គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធ​បណ្ដាញ​បញ្ជូនអគ្គិនសីនៅខេត្តព្រះសីហនុ ​ដែលមានទឹកប្រាក់ចំនួន ​៧០លានដុល្លារ និងទី២. គម្រោង​សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលមាន​ទឹកប្រាក់​ចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ។

សូមជម្រាបថា ឥណទានសម្បទាន ​ដែលផ្ដល់ដោយរដ្ឋាភិបាលកូរ៉េនេះ ​នឹងចូលរួមចំណែកដ៏សំខាន់ ដល់​កិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការពន្លឿន​ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងល្អ​ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
630 នាក់
សប្តាហ៍នេះ :
6119 នាក់
ខែនេះ :
33451 នាក់
3 ខែនេះ :
69664 នាក់
សរុប :
764492 នាក់