ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានផ្តល់អនុសាសន៍ទូន្មានដល់យុវជនថា ក្រៅពីខិតខំការសិក្សារៀនសូត្រឲ្យមានចំណេះជំនាញហើយនោះ យុវជនត្រូវមានបំណិតជីវិតនៅក្នុងសង្គមបន្ថែមទៀត ហើយដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ យុវជនត្រូវមានផ្នត់គំនិតស្រឡាញ់វប្បធម៌ជាតិនិយម និងវប្បធម៌កត្តញ្ញូ ពិសេសត្រូវចាំថាតើខ្លួនត្រូវដឹងអ្វី ចាំអ្វី និងត្រូវធ្វើអ្វីដើម្បីតបស្នងសង់គុណទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាព។ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិកស មាជិកាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា យុវជនជំនាន់នេះ មានឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍សមត្ថិភាពដើម្បីចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍដឹកនាំប្រទេសជាតិ ក្រោមដំបូលនៃសន្តិភាព។ឯកឧត្តមបានផ្តល់នូវការទូន្មានយុវជនជំនាន់ក្រោយថា ទទ្ទឹមនឹងយុវជនបានរស់រានមានជីវិលប្រសើរ និងមានឱកាសគ្រប់បែបយ៉ាងដូចសព្វថ្ងៃហើយ យុវជនត្រូវមានរឿងត្រូវដឹង ត្រូវចាំ និងធ្វើដើម្បីជាកិច្ចតបស្នងសង់គុណដល់ទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាពវិញ។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងកាលៈទេសៈនេះ យុវជនមានតួនាទីសំខាន់ណាស់ ដូច្នេះយុវជនត្រូវមានការប្រកួតប្រជែងគ្នា ដើម្បីបម្រើប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ មិនមែនដើម្បីដណ្តើមតំណែង និងផ្តល់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពិសេសត្រូវហ៊ានធ្វើ ហ៊ានថែរក្សាការពារសច្ចធម៌ សច្ចភាព និងសមិទ្ធផលរបស់ប្រទេសជាតិយើង ហើយត្រូវឆ្លើយតបជាបន្ទាន់ជំពោះក្រុមអមិត្តដែលចង់បំផ្លាញ់សន្តិភាព និងការរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ។ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានលើកបញ្ជាក់ថា សម្ពន្ធយុវជនស្រលាញ់សន្តិភាព គឺបច្ចុប្បន្នមិនតែ រួមចំណែកកម្មភាពសង្គម ជួយដល់ប្រជាជននិងអភិវឌ្ឍន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការថែរក្សាសមទ្ធិផលសង្គមនិងសន្តិភាពពេញផ្ទៃប្រទេសមានដូចសព្វថ្ងៃ ដែលសន្តិភាពនេះ បានរកមកដោយលំបាកក្រោមស្ថាបនិកនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុនសែនដើម្បីអភិវឌ្ឍធ្វើឲ្យសុខដុមរមនាប្រទេសជាតិនិងប្រជាជន ។ឯកឧត្តម នូរ ច័ន្ទដា សមាជិកក្រុមលេខាធិការសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និងជាប្រធានសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាពភូមិភាគនិរតី (ខេត្តជាប់សមុទ្រ) បានប្រាប់ឲ្យដឹងថា សម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពតបានធ្វើសកម្មភាពការងារសង្គមជាច្រើននៅតាមបណ្ដាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ដោយស្ម័គ្រចិត្ត ចំណាយធនធាន ស្មារតីសម្ភារ ថវិកាជាច្រើនសន្ធឹកសន្ធាប់ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ពិសេសការទប់ស្កាត់ចលនារបស់ពួកអមិត្តនិងបក្សប្រឆាំងដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនិងបំផ្លាញសន្តិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា