ខេត្តព្រះសីហនុ ៖ ការដ្ឋានសំណង់មួយកន្លែង ដែលបាន ធ្វើការសាងសង់បុកគ្រិះលើដី ឆ្នេរសមុទ្រ តំបន់រំដួលជើងភ្នំស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ត្រូវបានក្រុមការងារចម្រុះដឹកនាំដោយលោក លូ ភួងដាវ៉ាលីន អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តចុះបិទបញ្ឈប់សកម្មភាពសាងសង់ និងតម្រូវឱ្យធ្វើការរុះរើចេញវិញឱ្យអស់ក្នុងរយៈពេល១៥ថ្ងៃ ដោយសារ កាដ្ឋានសំណង់មួយនេះ មិនមានច្បាប់អនុញ្ញាតនឹងសាងសង់រំលោភលើដីឆ្នេរសមុទ្រ។យោងតាមរបាយការណ៏របស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២បានបញ្ជាក់ថា ម្ចាស់សំណង់ខាងលើ មានឈ្មោះ ហ៊ន សាវ៉ន ធ្វើការសាងសង់ដោយសារមិនមានច្បាប់អនុញាត្តិហើយទីតាំងនេះបើសុំច្បាប់អនុញ្ញាត ក៏មិនអាចឱ្យបាននោះដែរ។ នេះបើយោងតាមចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល លេខ០១ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរ ពីព្រោះវាជាដីឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ។ តែសំរាប់ ពេលនេះ ក្រុម ការងារសម្រេច ឱ្យម្ចាស់សំណង់ ធ្វើការរុះរើសំណង់ ដែលបាន សាងសង់ទាំង ប៉ុន្មានចេញឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ ក្នុងករណីម្ចាស់សំណង់ មិនអនុវត្តតាម រដ្ឋបាលខេត្តនិងចាត់ការតាមនិតីវិធីនៃច្បាប់។ ការដ្ឋាននេះ អាចសាងសង់បន្តទៀត បាន លុះត្រាតែមាន ច្បាប់អនុញ្ញាតត្រឹមត្រូវ តែបើមិនទាន់មានច្បាប់អនុញ្ញាតទេនោះគឺមិនអាច សាងសង់បានឡើយ។គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរ សមុទ្រ រំដួលជើងភ្នំ ខាងលើនេះ មានសំណង់ជាច្រើនត្រូវបាន គេឃុបឃិតគ្នាធ្វើការសាងសង់មិនមានច្បាប់ទំលាប់អ្វីនោះទេ ហើយសំរាប់មន្រ្តីពាក់ព័ន្ធដែលចុះអនុវត្តន៏កន្លងមក បានត្រឹមតែ ឲ្យម្ចាស់សំណង់ធ្វើកិច្ចសន្យា បញ្ឈប់ការសាង សង់ និងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញាត្តិ បានគ្រប់គ្រាន់តាមផ្លូវច្បាប់ហើយចាំធ្វើការសាងសង់បន្តប៉ុណ្ណោះ ប៉ុន្តែរាស់កិច្ចសន្យាទាំងនោះ ដូចជាមិនមានប្រសិទ្ធភាពអ្វីបន្តិចសោះ គឺហាក់ធ្វើឲ្យរួចពីដៃ រីឯម្ចាស់សំណង់នៅតែបន្តធ្វើការសាងសង់យ៉ាងរលូន ដោយ មិនខ្វល់មានច្បាប់ឬអត់នោះឡើយ។ នេះជាទង្វើមួយដែលអាចនិយាយបានថា គឺជាការមិនទទួលខុសត្រូវមួយដែលថ្នាក់ដឹកនាំក្រុង .ខេត្តគួរធ្វើការពិនិត្យឡើង និងមានវិធានការខ្លះហើយចំពោះមន្រ្តីអ្នកអនុវត្តច្បាប់ដែលពាក់ព័ន្ធ។តាមរយៈការ លើកឡើងនេះ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សង្ឃឹមថាថ្នាក់ដឹកនាំអាជ្ញាធរក្រុង .ខេត្ត នឹងអនុវត្តន៏កិច្ចការនេះតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធិភាព ដើម្បជាការព្រមានដល់ជនខិលខូចក្រោយៗ ដែលមាន បំណង់ រំលោភ យកដីឆ្នេរ សមុទ្រ ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ តែបើសិនជាមិនអាចធ្វើបានទេនោះ គឺចប់ ហើយប្រជាពលរដ្ឋ ក៏អស់ជំនឿលើការអនុវត្តន៏ច្បាប់របស់ថ្នាក់ដឹកនាំ របស់រដ្ឋបាល ក្រុង.ខេត្តព្រះសីហនុ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់រំដួលជើងភ្នំនេះតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា