ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចប្រជុំត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហានានារបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជាមួយអង្គភាពនគរបាលយុត្តិធម៌
Fri,09 December 2022 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 242នាក់)

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហានានារបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជាមួយអង្គភាពនគរបាលយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់លោកអនុប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានសាខា នាយខណ្ឌ លោក នាយកដែនជម្រកសត្វព្រៃ លោក នាយផ្នែក និងមន្រ្តីរាជការនៃសាលាដំបូងខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាដំបូងខេត្តមណ្ឌលគិរី។

ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានឲ្យដឹងថា កិច្ចប្រជុំនេះ ក្នុងគោលបំណង ធ្វើឱ្យអង្គភាពនគរបាលយុត្ដិធម៌ ជាមួយស្ថាប័នអយ្យការ ស្ថាប័នតុលាការ អាចលើកឡើងនូវផលលំបាករបស់ខ្លួន ក្នុងពេលបំពេញតួនាទី ហើយរួមគ្នាធ្វើការដោះស្រាយ ធ្វើឱ្យកាន់តែប្រសើរឡើង នូវប្រសិទ្ធភាពក្នុងការអនុវត្ត សំដៅការពារសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការពារធនធានធម្មជាតិ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូលរដ្ឋ និងធ្វើឱ្យមានទំនុកចិត្តបន្ថែមលើការវិនិយោគន៍។

ឯកឧត្តម ក៏បានណែនាំដល់លោក លោកស្រីទាំងអស់ ឱ្យយកចិត្តទុកដាក់ និងអនុវត្តកិច្ចការងារឲ្យបានល្អប្រសើរ៖ ១. ត្រូវអនុវត្តតួនាទី និងភារកិច្ចក្នុងនាមជានគរបាលយុត្ដិធម៌ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមនីតីវិធីព្រហ្មទណ្ឌ និងបទបញ្ញត្តិជាធរមាន។ ២. ត្រូវប្រើប្រាស់សិទ្ធិ អំណាចដែលច្បាប់បានប្រគល់ជូនឱ្យអស់ពីលទ្ធភាព ដើម្បីបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសដែលកើតមាននៅក្នុងខេត្តមណ្ឌលគិរី។ ៣. ត្រូវពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនតាមតួនាទីនីមួយៗ ព្រមទាំងផ្ដល់សហការឱ្យបានល្អប្រសើរ។ ៤. យកចិត្តទុកដាក់ត្រួតពិនិត្យបទល្មើដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ។ ៥. ត្រូវរាយការណ៍មកស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅពេលរកឃើញថាមានបទល្មើសព្រហ្មទណ្ឌក្នុងវិស័យ ក្នុងលក្ខខណ្ឌបទល្មើសជាក់ស្ដែង។ ករណីចាំបាត់អាចស្នើសុំតំណាងអយ្យការចុះទៅធ្វើការសម្របសម្រួល ៦. ត្រូវយកចិត្តទុកដាក់ចំពោះជនល្មើសដែលជាអនីតិជន និងស្រ្ដី ដោយអនុវត្តតាមច្បាប់ស្ដីពីយុត្តិធម៌អនីតិជន។ ៧. ត្រូវមានបញ្ជីបណ្ដឹង និងសៀវភៅបញ្ជីនៃការឃាត់ខ្លួនប្រចាំអង្គភាព។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពិភាក្សាស្វែងយល់អំពីតួនាទីកាតព្វកិច្ច ព្រមទាំងរួមគ្នាដោះស្រាយបញ្ហានានា ដើម្បីធ្វើយ៉ាងណា ឲ្យការអនុវត្តច្បាប់ កាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
581 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6791 នាក់
ខែនេះ :
36001 នាក់
3 ខែនេះ :
69846 នាក់
សរុប :
764320 នាក់