ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា-អាមេរិកប្ដេជ្ញាផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ
Fri,09 December 2022 (Time 08:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 241នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិ (National Academy for Arbitrators) បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកព័ត៌មានពីការវិវត្តន៍ និងការរីកចំរើនវិស័យការងារនៅកម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់ដែលប្រទេសកម្ពុជាទើបទទួលបានការរីកចម្រើនជាបណ្តើរៗនូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្សាភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។ ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង ១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨​ ផងដែរ ដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។

កាលពីការចាប់ផ្តើមដំបូង កម្ពុជាពិតជាជួបនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងន់ ដោយសារបញ្ហា ការមិនយល់ពីច្បាប់ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈ មានការប្រឈម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារ សិទ្ធិ និងអត្ថប្រយោជន៍ មានចំនួនច្រើននៅតាមរោងចក្រ សហគ្រាស។ ប៉ុន្តែតាមរយ: ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវច្បាប់ និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំអោយមានយន្តការសន្ទនាសង្គមជាលក្ខណៈត្រីភាគីជាយន្តការរួម ទាំងការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សារវិវាទការងារ ហើយនៅឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យក្នុងការដោះស្រាយវិវាទការងារប្រកបដោយតម្លាភាព ធ្វើឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយចំនួននៃការធ្វើកូដកម្ម បាតុកម្មតវ៉ាក៏ធ្លាក់យ៉ាងខ្លាំងដែរ។ ដើម្បីបន្តការងារដោះស្រាយវិវាទកាន់មានវិសាលភាពធំទូលាយថែមទៀត ក្រសួងក៏បានស្នើសុំធ្វើវិសោធន៏កម្មច្បាប់ស្តីពីការងាររួចហើយ ដែលអនុញ្ញាតិឱ្យ ក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចដោះស្រាយវិវាទការងារបុគ្គលបាន។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិកម្ពុជា ដែលធ្វើឱ្យ មានការផ្លាស់ប្តូរគួរជាទីមោទន:។

លោក Alan Symonette បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ក៏ដូចជាបទពិសោធន៍របស់កម្ពុជាទៅលើការគ្រប់គ្រងវិស័យការងារ។ នាឱកាសនោះលោក ក៏បានចែងរំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចំរើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានសមាជិកប្រមាណ ៦០០នាក់ ហើយដែលទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួលការជឿទុកចិត្តពីភាគីកម្មករនិយោជិត និងនិយោជក។

លោកបានលើកពីកត្តាជោគជ័យ ផ្តើមចេញពីការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់ទៅលើប្រសិទ្ធភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។ តាមការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្រ្តី​​ លោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិការងារផងដែរ ដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក មានសាស្រ្តាចារ្យមានបទពិសោធន៍ខ្ពស់ដែលអាចចែករំលែកនូវចំណេះដឹងលើច្រើនមុខវិជ្ជា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
559 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6769 នាក់
ខែនេះ :
35979 នាក់
3 ខែនេះ :
69824 នាក់
សរុប :
764298 នាក់