៣ថ្ងៃក្នុងឱកាសសម្រាកបុណ្យឆ្លងឆ្នាំ និងចុងសប្តាហ៍ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេចរណ៍ជាង១៥ម៉ឺននាក់
ភ្នំពេញ ៖ រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃ១៥៦ ៧៥៣នាក់បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍។
តាមការវាយតម្លៃជាបឋមថា ចរន្តភ្ញៀវនាឱកាសឆ្លងឆ្នាំសាកលនេះ គឺសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមឡើងវិញ ពេញលេញនៃវិស័យទេសចរណ៍ ពិសេសទេសចរណ៍ផ្ទៃក្នុង ដើម្បីឈានទៅទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ស្របពេលដែលចំណូលពីលំហូរភ្ញៀវទេសចរនេះ បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ដោយឈរលើមូលដ្ឋាននៃការបន្តប្រុងប្រយ័ត្ន និងសម្របខ្លួនកាន់តែពេញលេញ ក្នុងគន្លងប្រក្រតីភាពថ្មីនៃបរិបទជំងឺកូវីដ-១៩៕