ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣១ អាណត្តិទី៣
Thu,06 January 2022 (Time 11:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 370នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគីរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី៣១ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម មែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ចំនួន ៤រូប លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង៥ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ មាន ៖ ១-មតិបើកអង្គប្រជុំពិនិត្យកូរ៉ុមនិងអនុម័តសេចក្ដីព្រាងរបៀបវារៈប្រជុំ ២-ឆ្លងកំណត់ហេតុប្រជុំសាមញ្ញលើកទី ៣០ របស់ក្រុមប្រឹក្សាខេត្ត ៣-ឆ្លងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត ៤-ឆ្លងសេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទីភារកិច្ចនិងរបៀបរបបការងារជូនគណៈអភិបាលខេត្ត ៥-ឆ្លងតារាងបែងចែកប្រាក់រង្វាន់ជូនត្រីដូចការសាលាខេត្តចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ ២០២១ ៦-បញ្ហាផ្សេងៗ ៧-មតិបូកសរុបកិច្ចប្រជុំរបស់ឯកឧត្តមប្រធានអង្គប្រជុំ ។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរដល់ ឯកឧត្តមអភិបាលខេត្ត ដែលបានផ្ដួចផ្ដើមគំនិតរំលឹកខួប ៦០ ឆ្នាំនៃថ្ងៃបង្កើតខេត្តមណ្ឌលគិរី និងអរគុណដល់គណ:អភិបាលខេត្តអាជ្ញាធរ កងកម្លាំង និងគ្រប់អង្គភាព ដែលបានចូលរួមយ៉ាងសកម្មជំរុញឲ្យកម្មវិធីរំលឹកខួប៦០ ឆ្នាំរបស់ខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅបានរលូន អធិកអធ័ម និងទទួលបានការសាទរពីប្រជាពលរដ្ឋទូទាំងខេត្ត ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក/ក្រុងទាំង៥ និងឃុំសង្កាត់ទាំងអស់ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ត្រូវដាក់ទង់ជាតិនៅតាមមុខផ្ទះ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ១៩៧៩- ២០២២ ។ ម្យ៉ាងទៀតអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការជំរុញ លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសគឺការពារអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារ ។



ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងកោតសរសើរដល់សមត្ថកិច្ច មន្ទីរ អង្គភាព និងអាជ្ញាធរក្រុងស្រុក ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការសម្រួលចរាចរណ៍តាមដងផ្លូវ និងការរៀបចំសោភ័ណភាពទូទាំងក្រុងសែនមនោរម្យ ក្នុងឱកាសខួប ៦០ ឆ្នាំនៃថ្ងៃបង្កើតខេត្តក៏ដូចជាថ្ងៃឆ្លងឆ្នាំសកល ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាពនិងថ្នាក់ដឹកនាំ ក្រុង ស្រុក កងកម្លាំងទាំងអស់ ត្រូវតែមានវត្តមានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងករណីអវត្តមាន ត្រូវមានមូលហេតុត្រឹមត្រូវ និងទទួលបានការអនុញ្ញាតិពីឯកឧត្តមអភិបាលខេត្ត ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ផ្លូវគមនាគមន៍ ក្នុងខេត្ត ដោយស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ និងមិនត្រូវសាងសង់សំណង់រំលោភលើដីចំណីផ្លូវឡើយ ។

ឯកឧត្តម ថង សាវុន បានជំរុញដល់មន្ទីរសុខាភិបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំផែនការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាយុចាប់ពី ៥ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1202 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9724 នាក់
ខែនេះ :
30080 នាក់
3 ខែនេះ :
93883 នាក់
សរុប :
965176 នាក់