ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការជាតិបង្រ្កាប ទប់ស្កាត់ លប់បំបាត់និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្មសិទ្ធ ចំណាត់ការផ្លូវច្បាប់ របស់ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រកស័ង្គសីដែលក្រុមឧកញ៉ា ស្រី ចន្ធូរ បានបោះដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។ការអនុវត្តនេះយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមលិខិតលេខ៣៨ សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ និងតាមការបញ្ជារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចុះពិនិត្យនាពេលថ្មីៗនេះ។លើកទឹកចិត្តបន្តការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឲ្យបានជោគជ័យ។សូមអំពាវនាវកុំរំលោភដីព្រៃរបស់រដ្ឋ និងដីរដ្ឋដែលបានផ្តល់ឲ្យក្រុមហ៊ុនវិនិយោគ ដែលនាំឲ្យមានការប្រឈមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា