ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋាភិបាលកំពុងចំណាត់រឿងព្រៃលិចទឹកបឹងទន្លេសាប តែច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កំពុងដំណើរការចេញឈើលើគោកដូចបុណ្យកឋិន...
Fri,07 January 2022 (Time 06:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 530នាក់)

សេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកអូរយ៉ាដាវ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវ ចំនួន៧រថយន្តសាំយ៉ុង ហើយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចំនួន៥រថយន្តសាំយ៉ុង និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួន៦រថយន្តសាំយ៉ុង។ ថ្ងៃបន្ទាប់មកទៀតលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា និងបក្ខពួកបន្តសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងរលូន ព្រោះអាងមានខ្នងបង្អែករឹងមាំ​។ រីឯលោក ថាវ យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយ៉ាងពេញបន្ទុក។ ចំណែកលោកវរសេនីយ៍ឯក ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កែវ តាយ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះទើបឈ្មួញជើងចាស់ឈ្មោះ មករា និងបក្ខពួកសម្រុកដឹកជញ្ជូនឈើប្រណីចេញទៅស្រុកយួនយ៉ាងរលូន ព្រោះមានការឃុបឃិតជាប្រព័ន្ធ ពីសមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ជុំវិញបញ្ហាខាងលើនេះមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា​ និងបក្ខពួកដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមអំពើចិត្ត។ ជាងនេះទៅទៀតតាមប្រភពខ្លះបានឲ្យដឹងថា លោក ខឹម ចិត្រា​ និងលោក កែវ តាយ អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរមើលរំលង។មានត

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
176 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9689 នាក់
ខែនេះ :
41373 នាក់
3 ខែនេះ :
127167 នាក់
សរុប :
1301738 នាក់