ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តស្វាយរៀងអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីបង្កើត និងកំណត់ផ្ទៃអាងទឹកព្រែកនៀល ស្រុកស្វាយជ្រំ
Thu,10 February 2022 (Time 10:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 332នាក់)

ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងច្រាំង ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាបង្កើត និងកំណត់ផ្ទៃអាងទឹកព្រែកនៀល ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ។

វត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអភិបាលស្រុកកំពង់រោទិ៍ លោកអភិបាលស្រុកស្វាយជ្រំ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងលោកមេឃុំ ចៅសង្កាត់ក្នុងដែនដីពាក់ព័ន្ធផងដែរ ។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើការគ្រប់គ្រងអាងទន្លេក្នុងខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធានគណៈកម្មាធិការលើការងារនេះ និងបានចង្អុលបង្ហាញទៅឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង-ស្រុក និងឃុំសង្កាត់ក្នុងមូលដ្ឋានដើម្បីធ្វេីការពិនិត្យនិងសហការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់រួមមាន ៖ កាត់បន្ថយទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដីទ្រព្យសម្បត្តិរដ្ឋ។ បម្រើឱ្យការស្រោចស្រពលើផ្ទៃដីកសិកម្ម។ បង្កើនបរិមាណទឹកស្តុកដើម្បីប្រើប្រាស់ក្នុងរដូវប្រាំង។ ថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិ។ បម្រើឱ្យវិស័យទេសចរណ៍ប្រវត្តិសាស្ត្រនៃរមណីយដ្ឋានព្រៃបាសាក់ដ៏សំខាន់នៅក្នុងខេត្ត។ ប្រែក្លាយជាផ្លូវទំនប់ទៅជាផ្លូវគមនាគមន៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7252 នាក់
ខែនេះ :
33360 នាក់
3 ខែនេះ :
68763 នាក់
សរុប :
761930 នាក់