ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មានកំហឹងជាមួយឪពុក សម្លាប់កូនស្រីដើម្បីរំសាយកំហឹង
Thu,10 February 2022 (Time 10:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 463នាក់)

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ សម្លាប់ក្មេងស្រីមិនបានសម្រេច។ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣.០០នាទី នៅចំណុចសាលាបឋមសិក្សា ភូមិប៉ាអរ ឃុំកិចុង ស្រុក បរកែវ ខេត្តរតនគិរី មានករណីមនុស្សឃាតដោយចេតនា បុរសម្នាក់យកខ្សែគោរឹតក ក្មេងស្រី។

ជនដៃដល់ ឈ្មោះ ជួន ធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្កំពង់ចាម។ បច្ចុប្បន្នរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ នី ណាវី ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នមានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ធ្ងរ តែជួយសង្គ្រោះទាន់ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ។

តាមការឲ្យដឹងពីអធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនសង្ស័យខឹងឪពុក ក្មេងស្រីរងគ្រោះ ជាមេជាងសំណង់ មិនបើកលុយថ្លៃពលកម្មឲ្យខ្លួន ទើបសម្រេចចិត្តយកខ្សែគោរឹតកក្មេងស្រីសម្លាប់ចោល ជាការរំសាយកំហឹង។

ក្រោយពីទទួលបានព័ត៌មានពីមេភូមិប៉ាអរ កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងវេនប្រចាំបញ្ជារ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃុំកិចុង ចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ។ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
318 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7098 នាក់
ខែនេះ :
33206 នាក់
3 ខែនេះ :
68609 នាក់
សរុប :
760794 នាក់