ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរក្រុងសែនមនោរម្យតម្រូវឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងកាយអាចម៍ដីចេញពីទីតាំងដែលចាក់រំលោភចូលទៅដីទ្រនាប់ដងអូរ ឬដីចំណីអូរ
Sun,27 February 2022 (Time 03:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 645នាក់)

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរក្រុងតម្រូវឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ត្រូវកាយអាចម៍ដីចេញពីទីតាំងដែលចាក់រំលោភចូលទៅដីទ្រនាប់ដងអូរឬដីចំណីអូរ ស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អាជ្ញាធរក្រុងសែនមនោរម្យ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យទីតាំងសាងសង់ស្ថានីយប្រេងឥន្ធនៈថ្មីមួយកន្លែង បានរកឃើញថា ម្ចាស់ស្ថានីយនោះ បានចាក់អាចម៍ដីរាប់រយរថយន្ត រំលោភចូល ដីទ្រនាប់អូររបស់រដ្ឋ ដែលជាផ្លូវទឹកដ៏សំខាន់ ក្នុងការបញ្ចៀសការជន់លិច ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមដងអូរនារដូវវស្សា ។

ការត្រួតពិនិត្យ ឃើញថា ការចាក់អាចម៍ដីរំលោភចូលចំណីអូរនេះ មិនត្រឹមត្រូវតាមបច្ចេកទេស បំពានទៅនឹងច្បាប់ ហើយអាជ្ញាធរបានជូនដំណឹង ឲ្យម្ចាស់ស្ថានីយខាងលើ ត្រូវតែកាយអាចម៍ដីទាំងនោះចេញជាបន្ទាន់។ ជាការកត់សម្គាល់នៅក្នុងខេត្តមណ្ឌលគិរីតែងតែមាន ជនខិលខូច អាងអំណាចលុយកាក់បានប្រើសកម្មភាព វាត់ទីយកដីចំណីអូរ ព្រៃទ្រនាប់អូរ របស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយអ្នកខ្លះថែមបាន លុប អូរទឹកច្រប់ ដើម្បីទុកជាកម្មសិទ្ធិបុគ្គលផង។

យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ លេខ ៩៨ អ ន ក្រ.ប ក បានបញ្ជាក់ថា អូរ សំដៅដល់ផ្លូវទឹកធម្មជាតិដែលទទួលប្រភពទឹក មកពីជ្រោះ និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ ហើយហូរចូលព្រែក ស្ទឹង ទន្លេ ឬបឹង ផ្ទៃចំណីមាត់ច្រាំង របស់អូរមានចម្ងាយ១០ ម៉ែត្រគិតពីមាត់ច្រាំងអូរ។

មហាជនបានលើកឡើងថា កន្លងមកម្ចាស់ការ៉ាសសាំងមួយនេះ ធ្លាប់បានធ្វើសកម្មភាពចាក់ដីលុបបំពេញ ដីច្រប់ ដែលនៅអមសងខាងផ្លូវជាតិលេខ៧៦ក្បែរការ៉ាស់សាំងនេះបានជោគជ័យម្ដងហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
216 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9729 នាក់
ខែនេះ :
41413 នាក់
3 ខែនេះ :
127207 នាក់
សរុប :
1301778 នាក់