កំពង់ស្ពឺ មេប៉ុស៌្តឃុំត្រពាំងគង លោកយ័ន្តសន ទំនងចាញ់បារមី ពួកមេបនល្បែងស៊ីសងជល់មាន់តាមអនឡាញចំនួន១កន្លែងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ទល់មុខផ្សារត្រពាំងអំពិល បើកដំណើរការ លេងយ៉ាងសប្បាយ ដោយមិនរំខាន ដែនសមត្ថកិច្ច បន្ទាប់ពីបានធ្វើកិច្ច សន្យាហើយ ទីតាំងមាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា សមត្ថកិច្ច ប្រចាំតំបន់ ត្រូវថ្នាំសណ្តំ ដេកលុងលក់អស់លោកយ័ន្តសន មេប៉ុស៌្តត្រពាំងគង មានសមត្ថកិច្ច ខ្ពស់ គួរអោយកត់សម្គាល់ សូម្បីតែ ទីតាំង អ្នកញៀនល្បែងស៉ីសង ខាងលើ ក៏តែបើកដំណើរការបានជាធម្មតា ពិតជាហ៊ុយៗលោកឃុត សុផល អធិការស្រុកសំរោងទងនិងលោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមមេត្តាចាត់វិធានការក្នុងការ ទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើ ឬក៏ទិកបណ្តោយអោយរីករាលដាលបន្ត ?យោង តាមបទបញ្ជា 006 របស់អគ្គស្នងការ នគរបាល ជាតិនៃក្រសួងមហាផ្ទៃ និង គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ទីណាមានល្បែងស៊ីសង ទីណា នោះ និងក្លាយជាតំបន់ អសន្តិសុខ កើតមានអំពើ ហឹង្សា មានលួច ឆក់ ប្លន់ ជាក់ជាមិនខានក្រុមការងារអ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ និពន្ធនិយក 0884888894/0966633828
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា