ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរីស្នើអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធសហការគ្នាជំរុញការផ្គត់ផ្គង់អគ្គិសនីឲ្យបានដល់ទីជនបទដាច់ស្រយាល
Thu,03 February 2022 (Time 07:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 414នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ឲ្យបានដល់ប្រជាជននៅទីជនបទដាច់ស្រយាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ៣២ អាណត្តិទី ៣ ដែលបានប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាជំរុញការផ្គត់ផ្គង់អគ្គិសនីឲ្យបានដល់ទីជនបទដាច់ស្រយាលទូទាំងខេត្តមណ្ឌលគិរី ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យអភិបាលក្រុងស្រុកទាំង ៥ រាយការណ៍ជូនអង្គប្រជុំពីភូមិឃុំដែលពុំទាន់មានភ្លើងអគ្គិសនីប្រើប្រាស់។ តាមការលើកឡើងរបស់អភិបាលក្រុងស្រុកទាំង ៥ ប្រជាពលរដ្ឋជាង ៩០ ភាគរយមានភ្លើងអគ្គីសនីគ្រប់គ្រាន់ និងដោយឡែកតំបន់មួយចំនួនតូចដែលមិនទាន់មានអគ្គិសនីទៅដល់ គឺដោយសារតែមិនទាន់មានផ្លូវ ឬស្ថានភាពផ្លូវពិបាកមិនអាចដឹកសម្ភារៈបរិក្ខាអគ្គិសនីចូលទៅដល់ ។

ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ម៉ែន ង៉ុយ បានជំរុញឲ្យអាជ្ញាធរ និងអង្គភាពជំនាញពិភាក្សា និងលើកផែនការកសាង ជួសជុលផ្លូវ ទាំងនោះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងជាពិសេសជួយពន្លឿនការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅតាមទីជនបទ ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ធានាផ្គត់ផ្គង់អគ្គិសនីដល់គ្រប់ភូមិទូទាំងប្រទេសត្រឹមឆ្នាំ ២០២០ គ្រប់គ្រួសារ មានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ ២០៣០ ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជម្រាបជូនអង្គប្រជុំ ពេលសកម្មភាពការងារសំខាន់ៗរបស់ខេត្តដែលបានធ្វើក្នុងខែ មករា កន្លងទៅនេះ មានដូចជា ÷ ១/ ការងារទប់ស្កាត់ការទន្ទ្រានដីរដ្ឋ : រដ្ឋបាលខេត្តមណ្ឌលគិរី បានសហការជាមួយនឹងគណៈកម្មការជំនាញថ្នាក់ជាតិ ចុះដកបង្គោលរបងដែលបានបោះនៅលើទីតាំងដីសាធារណៈរបស់រដ្ឋ ដីក្រុមហ៊ុនវិនិយោគ បានចំនួន ១៥ ទីតាំង ស្ថិតនៅក្នុងស្រុកអូររាំង។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបានគិតគូរនិងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ដីស្របច្បាប់ និងអនុវត្តវិធានការច្បាប់ចំពោះជនខិលខូចណាដែលឆ្លៀតឱកាសចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ។ ២/ ការស្ដារ កសាងប្រព័ន្ធធារាសាស្រ្ត នៅចំណុចទំនប់លើ ទំនប់ក្រោមនិងអូរទេ ដើម្បីពង្រីកទំហំប្រភពផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងសែនមនោរម្យ សម្រេចបានជាង ៤០ភាគរយ ហើយបន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរតំបន់ទាំងនេះនឹងជួយលើកតម្កើងសោភ័ណភាពខេត្តជាតំបន់លំហែកាយ ការដើរហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8619 នាក់
ខែនេះ :
28975 នាក់
3 ខែនេះ :
92778 នាក់
សរុប :
964071 នាក់