ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
តំណាងឯកឧត្តម តូច ប៉ូលីវ៉ា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនយុវជនម្នាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង
Thu,03 February 2022 (Time 08:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 570នាក់)

ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត រស់ ថុន អនុប្រធានមន្ទីរពេទ្យខេត្តស្វាយរៀង សមាជិកអចិន្ត្រៃយ៍ សសយក ទទួលបន្ទុកសំរបសំរួលបញ្ហាសុខភាពរបស់ ស ស យ ក ខេត្តស្វាយរៀងតំណាងឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានសសយកខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះបានចុះសួរសុខទុក្ខ និងនាំអំណោយជូនយុវជនម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត រស់ ថុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម តូច ប៉ូលីវ៉ា ដល់យុវជនឈ្មោះ ឈុន សុរដ្ឋា អាយុ១៨ឆ្នាំរស់នៅភូមិដូនទង ឃុំធ្លក ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងរងរបួសដោយសារជួបគ្រោះចរាចរណ៍បាក់ជើងសងខាង និងបាក់ដៃឆ្វេងដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង និងសូមឲ្យជឿជាក់លើក្រុមគ្រូពេទ្យដែលចាំមើលព្យាបាល។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ថ្នាក់នាំខេត្តតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានទុក្ខលំបាកជាស្តែងដូចដែលយើងបានឃើញនៅពេលនេះ។

លោកវេជ្ជបណ្ឌិត រស់ ថុន ក៏ជួនពរសូមឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងត្រូវចេះថែទាំសុខភាពឲ្យបានល្អ ជាពិសេសអ្នកដែលមកកំដរសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ-១៩ត្រូវស្តាប់តាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការនែណាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣ការពារ ៣កុំ» និង២ចូលរួម។

អំណោយដែលយកចែកជួនរួមមាន ៖ មី១កេស ទឹកដោះគោ១ឡូ ថវិកាចំនួន២០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
432 នាក់
ម្សិលមិញ :
1702 នាក់
សប្តាហ៍នេះ :
8737 នាក់
ខែនេះ :
29681 នាក់
3 ខែនេះ :
100431 នាក់
សរុប :
1401993 នាក់